ព័ត៌មានជាតិ
គ្រួសារសពស្លាប់ ដោយជំងឺកូវីដ១៩ នៅភ្នំពេញអនុញ្ញាតឱ្យចូលរួមពិធីបុណ្យសព
រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចកំណត់ យកវត្តចំនួន៤ទៀត សម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩ ខណៈគ្រួសារសពត្រូវបានអនុញ្ញាតឱ្យចូលរួមពិធីបុណ្យសព។ នេះបើតាមសេចក្ដីជូនដំណឹងរបស់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលបានចុះហត្ថលេខាដោយ លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១។

វត្តចំនួន៤ ដែលត្រូវបានកំណត់យកសម្រាប់បូជាសពអ្នកកើតជំងឺកូវីដ-១៩ រួមមាន៖
ទី១៖ វត្តអង្គតាមិញ ស្ថិតនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ
ទី២៖ វត្តគោកបញ្ជាន់ ស្ថិតនៅផ្លូវវែងស្រេង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ
ទី៣៖ វត្តជន្លង់ម្លូ ស្ថិតនៅភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល
ទី៤៖ វត្តក្រាំងធ្នង់ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។
ចំពោះក្រុមគ្រួសារសាច់ញាតិរបស់សពអ្នកកើតជំងឺកូវីដ១៩ ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងពិធីបុណ្យសពបានត្រឹមតែ១០នាក់ប៉ុណ្ណោះ ដោយអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


