ព័ត៌មានជាតិ
ប្ដូរពីធ្វើការរោងចក្រ មកលក់ចេកចៀន ប្ដីប្រពន្ធមួយគូ ទទួលបានកម្រៃគុណជាបី
អតីតកម្មកររោងចក្រកាត់ដេរពីរនាក់ប្តីប្រពន្ធ បានចាប់យករបរចៀនចេក និងដំឡូងលក់មុខផ្ទះ ដោយទទួលប្រាក់ចំណេញខ្ពស់ នឹកស្មានមិនដល់។

អតីតពីរនាក់ប្តីប្រពន្ធ ដែលកំពុងចៀនចេក និងដំឡូងលក់ នៅតាមបណ្ដោយផ្លូវបេតុងតាង៉ូវ ភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានកំពុងញាប់ដៃញាប់ជើងវេចខ្ចប់នំជូនដល់ភ្ញៀវទាំងទឹកមុខញញឹមស្រស់ ព្រោះប្រាក់កម្រៃ ដែលបានមកពីលក់ មិនក្រោម២០ម៉ឺនរៀល ដោយផាត់ចេញប្រាក់ដើម។

អតីតកម្មកររោងចក្រទាំងពីរនាក់ប្តីប្រពន្ធ បាននិយាយថា ពីមុនមកពួកគាត់បានបម្រើការជាកម្មករកាត់ដេរមួយកន្លែង នៅតាមបណ្ដោយផ្លូវវេងស្រេង។ លុះដល់កើតជំងឺកូវីដ-១៩ នាដើមឆ្នាំ២០២០នេះ រោងចក្រកាត់ដេរ បានផ្អាកការងារបណ្ដោះអាសន្ន ធ្វើឲ្យពួកគាត់ត្រូវចាប់យករបរលក់ចេកចៀន និងដំឡូងលក់។ បន្ថែមលើនោះ បើគិតពីប្រាក់ចំណេញវិញ គឺក្នុងមួយថ្ងៃ ខ្ញុំទាំងពីរ អាចរកបានមិនក្រោម២០ម៉ឺនរៀល។

ប្ដីប្រពន្ធមួយគូនេះ បានបញ្ជាក់ថា បើគិតពីប្រាក់កម្រៃលក់ចេកចៀនរាល់ថ្ងៃនេះ គឺខុសគ្នាមេឃ និងដី។ ដែលកាលនៅបម្រើការរោងចក្រកាត់ដេរ គឺទាំងពីរនាក់ប្តីប្រពន្ធ បានប្រាក់សរុប ៥០០ដុល្លារ។ បើប្រៀបធៀបពីប្រាក់ចំណូលពីការងាររោងចក្រ និងប្រាក់កម្រៃលក់ចេក និងដំឡូងចៀនវិញ គឺខុសគ្នា ព្រោះរបរលក់នេះ បានមិនក្រោម ១ ៥០០ ដុល្លារ ឯណោះ៕
អត្ថបទ ៖ នរា
សូមចុចអាន៖ កសិករខេត្តឧត្តរមានជ័យ កំពុងប្រឈមខ្វះខាតម៉ាស៊ីនច្រូតកាត់ប្រមូលផលស្រូវ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


