ព័ត៌មានជាតិ
អាជ្ញាធរគ្រប់ខណ្ឌចុះផ្សព្វផ្សាយបិទបម្រាមគោចរពេលយប់
មុនមួយថ្ងៃនៃបម្រាមគោចរចូលមកដល់ អាជ្ញាធរទាំង ១៤ខណ្ឌក្នុងរាជធានីភ្នំពេញ បានចុះអប់រំផ្សព្វផ្សាយ ជុំវិញការបិទបម្រាមគោចរពេលយប់ ដែលនឹងអនុវត្តចាប់ពីម៉ោង ៩ ដល់ម៉ោង ៣ ទៀបភ្លឺថ្ងៃទី ៣០ ខែកក្កដា រហូតដល់ថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាឱ្យគណៈបញ្ជាការឯកភាពខណ្ឌទាំង ១៤ ត្រូវអនុវត្តសេចក្ដីសម្រេចបម្រាមគោចរឱ្យបានម៉ឺងម៉ាត់បំផុត ដោយមិនមានការលើកលែងនោះទេចំពោះអ្នកល្មើសបម្រាម។

នៅរាត្រីថ្ងៃទី២៩ កក្កដាឆ្នាំ ២០២១នេះ អាជ្ញាធរគ្រប់ខណ្ឌបានចុះអប់រំផ្សព្វផ្សាយសេចក្តីសំរេចនៃការ បិទបម្រាមគោចរពីម៉ោង៩យប់ដល់ម៉ោង០៣ទៀបភ្លឺនេះ យ៉ាងសកម្ម តែមិនមានការឃាត់ឬផាកពិន័យឡើយ ពោលគឺគ្រាន់តែអប់រំណែនាំណែនាំប៉ុណ្ណោះ។
រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ នៅរាត្រីថ្ងៃទី២៩ ខែកក្កដា បានចាត់ ចែងកម្លាំងជាពីរក្រុមដឹកនាំដោយអភិបាលរង ដើម្បីចុះអប់រំ ផ្សព្វផ្សាយ ដល់បងប្អូនប្រជាពលរដ្ឋដែលប្រកបមុខរបរលក់ដូរតាមដងផ្លូវក្នុងដែនដីរបស់ខ្លួនឱ្យចូលរួមអនុវត្តនូវបម្រាមគោចរដែលត្រូវហាមឃាត់ចាប់ពីម៉ោង ៩យប់រហូតដល់ម៉ោង០៣ ទៀបភ្លឺ គិតចាប់ពីថ្ងៃទី ៣០ ខែកក្កដានេះរហូតទៅដែលមានរយៈពេល១៤ថ្ងៃ។

លោកប៉ាង លីដា អភិបាលរងខណ្ឌពោធិ៍សែនជ័យ ដែលដឹកនាំក្រុម ០១ ចុះទៅអប់រំផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ និងអាជីវករ នៅក្នុងតំបន់ចោមចៅពោធិចិនតុងនឹងផ្លូវសហព័ន្ធរុស្ស៊ីបានប្រាប់ឲ្យដឹងថា យប់នេះនេះគ្រាន់តែជាការអប់រំផ្សព្វផ្សាយឱ្យបងប្អូនបានជ្រាបកាន់តែច្បាស់អំពីព័ត៌មានដែលត្រូវអនុវត្តនូវបម្រាមគោចរក្នុងការទប់ស្កាត់ការរីករាល ដាលនៃជំងឺកូវីដ-១៩ តែប៉ុណ្ណោះ។
ចំណែកនៅខណ្ឌច្បារអំពៅ ខណ្ឌចំការមន ខណ្ឌមានជ័យ ខណ្ឌកំបូល និងខណ្ឌទួលគោក គណៈបញ្ជាការឯកភាពខណ្ឌ បានដឹកនាំកម្លាំងចុះក្នុងមូលដ្ឋានរបស់ខ្លួន ពិសេសចុះទៅតំបន់ដែលក្រុមការងារសង្ស័យថា មានហានិភ័យខ្ពស់៕ អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


