ព័ត៌មានអន្ដរជាតិ
ថៃ ដកបម្រាមគោចរ នៅ៤ស្រុក ក្នុងខេត្ត ស្រះកែវ
ខេត្តស្រះកែវនៃប្រទេសថៃ បានប្រកាសពីការដកបម្រាមគោចរក្នុងស្រុកចំនួន៤ ដោយសារតែស្ថានការណ៍នៅព្រំដែនស្ងប់ស្ងាត់ មិនសូវតានតឹងដូចមុន។

តាមការផ្សាយរបស់ Bangkok Post កាលពីថ្ងៃអង្គារទី៣០ខែធ្នូឆ្នាំ២០២៥ បម្រាមគោចរម៉ោង៧យប់ដល់ម៉ោង៥ព្រឹកនៅស្រុក Ta Phraya, Khok Sung, Aranyaprathet និង Khlong Hat ត្រូវបានដកចេញភ្លាមៗ។
ថៃ បានដាក់បម្រាមគោចរនៅខេត្តស្រះកែវ កាលពីថ្ងៃទី១០ខែធ្នូ ដោយសារតែភាពតានតឹងនៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ដែលផ្តើមចេញពីការឈ្លានពានរបស់ថៃលើកម្ពុជា។

បម្រាមគោចរនេះ ត្រូវបានប្រកាសក្រោមច្បាប់អាជ្ញាសឹកឆ្នាំ១៩១៤ មាត្រា១១ ដែលហាមឃាត់ប្រជាជនមិនឲ្យចេញពីលំនៅដ្ឋានចន្លោះម៉ោង៧យប់ដល់ម៉ោង៥ព្រឹក។
ក្រោមច្បាប់នេះ ហាងទំនិញ ផ្សារទំនើប និងសេវាកម្មកម្សាន្តទាំងអស់ ត្រូវបិទទ្វារមុនម៉ោងកំណត់។ យ៉ាងណា ជាទូទៅមានការលើកលែងសម្រាប់តែអ្នកជំងឺដែលត្រូវទៅមន្ទីរពេទ្យ បុគ្គលិកពេទ្យ ឬអ្នកដែលមានការអនុញ្ញាតពិសេសពីអាជ្ញាធរយោធាប៉ុណ្ណោះ។

អ្នកដែលបំពាន អាចប្រឈមមុខនឹងការចាប់ខ្លួនភ្លាមៗ ដោយកងកម្លាំងយោធា និងអាចជាប់ពន្ធនាគារ ឬការពិន័យជាប្រាក់អាស្រ័យលើការប្រកាសបន្ថែមរបស់មេបញ្ជាការយោធាក្នុងតំបន់ ហើយក្នុងករណីខ្លះ អាចត្រូវកាត់ទោសតាមតុលាការយោធាទៀតផង៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


