ព័ត៌មានជាតិ
ខេត្តព្រះសីហនុដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩
រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១បានចេញសេចក្តីសម្រេចស្តីពីការបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។
សេចក្តីសម្រេចនេះប្រការ១ ត្រូវបានបន្តដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ក្នុងភូមិសាស្ត្រខេត្តសម្រាប់រយៈពេល១៤ ថ្ងៃបន្ថែមទៀត គិតចាប់ពីម៉ោង 00:00 នាទីថ្ងៃទី១៧ ខែកញ្ញាឆ្នាំ២០២១រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ការអនុវត្តវិធានការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ប្រកបដោយប្រសិទ្ធភាព និងភាពជោគជ័យ។
ប្រការ២ ក្នុងអំឡុងពេលនៃការបន្តអនុវត្តវិធានការរដ្ឋបាលនេះត្រូវហាមឃាត់ការធ្វើសកម្មភាពការងារមុខរបងនិងអាជីវកម្មក្លឹបកម្សាន្តគ្រប់ប្រភេទជាអាទិ៍ ខារ៉ាអូខេរង្គសាល ឌីស្កូតែក និងបៀហ្គាឌែន រោងភាពយន្ត រោងសំដែងសិល្បៈហាងម៉ាស្សាកោសជប់ហាងស្ទីមសូណាស្ប៉ា។ល។

រាល់ការជួបជុំឬការប្រមូលផ្ដុំមនុស្សជាលក្ខណៈឯកជនដែលមានមនុស្សចូលរួមលើសពី២០នាក់ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចលើកលែងតែការជួបជុំក្នុងចំណោមសមាជិកគ្រួសារដែលរស់នៅក្នុងលំនៅឋានឬទីសំណាក់ជាមួយការរៀបចំពិធីបុណ្យសពដោយគោរពតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច ការជួបជុំរបស់ស្ថាប័នសាធារណៈ ការប្រមូលផ្ដុំមនុស្សនិងការជួបជុំរបស់បុគ្គលិកសុខាភិបាលដើម្បីអនុវត្តវិធានការសុខាភិបាលជាអាទិ៍ការយកវត្ថុសំណាកមកវិភាគរកមេរោគកូវីត19 និងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ19 ការជួបជុំរបស់បុគ្គលិកសុខាភិបាលដែលបំពេញការងារសង្គ្រោះបន្ទាន់ផ្សេងទៀតនិងការជួបជុំរបស់អាជ្ញាធរមានសមត្ថកិច្ចនិងកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលគ្រប់លំដាប់ថ្នាក់ក្នុងការបំពេញការងារថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ការជួបជុំមនុស្សក្នុងអំឡុងពេលកិច្ចនីតិវិធីរបស់មន្ត្រីនគរបាលយុត្តិធម៌ឬរបស់សាលាជម្រះក្តី ការជួបជុំដើម្បីចែកអំណោយមនុស្សធម៌ការឬជំនួយសង្គ្រោះបន្ទាន់និងការជួបជុំមនុស្សដែលមានភាពចាំបាច់សំរាប់បំរើផលប្រយោជន៍សាធារណៈ ឬក្នុងគោលបំណងផ្សេងទៀតតាមការកំណត់របស់អាជ្ញាធរមានសមត្ថកិច្ច។
ហាមឃាត់ការជួបជុំឬការប្រមូលផ្ដុំមនុស្សដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។ ភោជនីយដ្ឋានអាហារដ្ឋានត្រូវបានអនុញ្ញាតឲ្យប្រកបអាជីវកម្មរបស់ខ្លួន តែត្រូវអនុវត្តតាមវិធានសុវត្ថិភាពផ្នែកសុខាភិបាល ជាពិសេសការរក្សាបាននូវគម្លាតសុវត្ថិភាពបុគ្គលនិងសង្គមនិងត្រូវអនុវត្តតាមសារាចរណែនាំលេខ 008 សរណន ចុះថ្ងៃទី 31 ខែកក្កដាឆ្នាំ 2021 របស់ក្រសួងទេសចរណ៍និងស្ដីពីការពង្រឹងការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាលក្រសួងសុខាភិបាលនិងវិធានសុវត្ថិភាពទេសចរណ៍ដើម្បីតយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ19 ប្រភេទដែលតាព្រមទាំងសេចក្តីជូនដំណឹងលេខ 865 /21 សជណចុះថ្ងៃទី 24 ខែសីហាឆ្នាំ 2021 របស់រដ្ឋបាលខេត្តព្រះសីហនុ។
រាល់សកម្មភាពនៃការជួបជុំឬការប្រមូលផ្ដុំមនុស្ស សកម្មភាពការងារមុខរបរនិងអាជីវកម្មដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលឲ្យបានម៉ឺងម៉ាត់ ជាអាទិ៍កាតព្វកិច្ចពាក់ម៉ាសនិងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាពបុគ្គលនឹងត្រូវប្រកាន់ភ្ជាប់នូវការធ្វើអនាម័យដើម្បីសម្លាប់មេរោគការវាស់កំដៅនិងការអនុវត្តវិធានការសុខាភិបាលប្រើប្រាស់ប្រព័ន្ធQR Code”ទប់ស្កាត់កូវីដ”(Stop Covid),,ជាពិសេសត្រូវអនុវត្តអោយបានខ្ជាប់ខ្ជួនបំផុតនូវវិធានការ 3 ការពារដើម្បីកុំរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី។
បើកដំណើរការឡើងវិញនៅផ្សាររដ្ឋនិងផ្សារឯកជនដែលបានអនុវត្តតាមសេចក្តីណែនាំលេខ 015/ 21 សណន ចុះថ្ងៃទី 23 ខែកក្កដាឆ្នាំ 2021 របស់រដ្ឋបាលខេត្តព្រះសីហនុស្តីពីការអនុវត្តវិធានការសុវត្ថិភាពផ្នែកសុខាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នៅតាមផ្សារដែលមានលក្ខណៈប្រមូលផ្ដុំ។
ប្រការ៣ បុគ្គលឬនីតិបុគ្គលទាំងឡាយណាដែលមិនអនុវត្តតាមខ្លឹមសារប្រការ 2 នៃសេចក្តីសម្រេចនេះ នឹងត្រូវទទួលទោសដូចមានកំណត់ក្នុងច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ19 នឹងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតនិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕
អត្ថបទ៖ ស៊ុយ ចាន់ធា



-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


