Connect with us

ព័ត៌មានជាតិ

គ្រូពេទ្យចុះយកសំណាកពលរដ្ឋនិងអាជីវករផ្សារតូចទួលសង្កែ ក្រោយរកឃើញអ្នកឆ្លងវីរុសប្រភេទDelta

បានផុស

នៅ

អាជីវករក៏ដូចជាប្រពលរដ្ឋរស់នៅម្តុំបរិវេណផ្សារតូចទួលសង្កែក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ព្រុំប្រទល់សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ នៅព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១នេះ ត្រូវបានក្រុមគ្រូពេទ្យចុះយកសំណាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុគណៈកម្មការស្រាវជ្រាវកូវីដ១៩បានប្រកាសនៅរសៀលថ្ងៃដដែលនេះថា ក្រុមគ្រូពេទ្យបានចុះយកសំណាកអាជីវករ និងប្រជាពលរដ្ឋនៅផ្សារតូចទួលសង្កែ បន្ទាប់ពីបានរកឃើញថា មានការពាក់ព័ន្ទជាមួយ វីរុសកូវីដ-១៩ ប្រភេទ Delta។

ជាមួយគ្នានោះដែរ ក៏អំពាវនាវឲ្យប្រជាពលរដ្ឋសូមពាក់ម៉ាស រក្សាគម្លាត និងឧស្សាហ៍លាងដៃ ប្រសិនបើមិនចាំបាច់ សូមកុំចេញពីផ្ទះ បើចេញពីផ្ទះ សូមមេត្តាមានការប្រុងប្រយ័ត្នខ្ពស់ និងមានទទួលខុសត្រូវ៕

អត្ថបទ ៖ រស្មី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម