ព័ត៌មានជាតិ
ហួសចិត្តមនុស្សម្នាគេខ្លាចកូវីដ បែរជាប្រជុំគ្នាផឹកស៊ី ច្រៀងទាំងកណ្ដាលថ្ងៃ
អ្នករស់នៅក្នុងភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ នឹកហួសចិត្តនឹងមនុស្សមួយក្រុមនាំគ្នាចាក់ធុងបាស់ផឹកសុីច្រៀងលេងយ៉ាងសប្បាយទាំងកណ្តាលថ្ងៃត្រង់រកដេកពួនមិនបានក៏ទូរសព្ទ័ប្តឹងទៅសមត្ថកិច្ចឲ្យចុះមកបង្ក្រាប។
ក្រុមផឹកសុីដូចជាឆ្លាតជាងសមត្ថកិច្ចដោយគ្រាន់តែឭសន្ធឹកម៉ូតូរបស់សមត្ថកិច្ចនាំគ្នារត់ចែកជើងគ្នាបាតជើងសព្រាតចោលបទភ្លេង (មាននឹកបងទេអូន)។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង ១៖៤៧ រសៀលថ្ងៃទី ៣ ខែសីហា នៅភូមិទ្រា៤ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
នាយនគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ៣ លោក ឯម ភារី ប្រាប់កម្ពុជាថា ពិតជាមានមនុស្សមួយក្រុមបានជួបជុំគ្នាផឹកសុីចាក់ធុងបាស់ច្រៀងលេងមិនរក្សាគម្លាតធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចឆ្លងជំងឺកូវីដប្រភេទថ្មី ហើយប្ដឹងមកសមត្ថកិច្ចឱ្យចុះបង្ក្រាប។

លោកនាយប៉ុស្តិ៍បន្តថា ពេលកម្លាំងនគរបាលប៉ុស្តិចុះទៅដល់ក៏ស្រាប់តែពួកគាត់រត់ចែកជើងគ្នាអស់បន្សល់ទុកតែសាច់ក្លែម និងស្រាបៀតែប៉ុណ្ណោះ។
ការចុះទៅបង្ក្រាបនេះកម្លាំងនគរបាលប៉ុស្តិ៍បានដកហូតយកធុងបាស់មករក្សាទុកនៅស្នាក់ការដោយមិនអនុញាតិឱ្យវិញនោះទេ រហូតដល់បញ្ចប់បម្រាមជួបជុំគ្នាផឹកសុី៕

ដោយៈ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


