Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ គណបក្សនានា គួរតែពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីត្រៀមចូលរួម ការបោះ ឆ្នោតខាងមុខ

បានផុស

នៅ

មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា គណបក្សនយោបាយនានានៅកម្ពុជា គួរតែពង្រឹងខ្លួនឯង​ឲ្យ​បាន​រឹង​មាំ ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាពេលខាងមុខ ជាជាងនាំគ្នារៀបចំការតស៊ូមតិណាមួយ ដែល​ពុំ​សូវមានអត្ថប្រយោជន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ គ្រាដែលមានគណបក្សមួយ គឺគណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) បានប្រកាស អញ្ជើ​ញ​គណបក្សនយោបាយនានា ជួបពិភាក្សាអំពី​លទ្ធ​ភាព​សហការគ្នា ធ្វើការតស៊ូមតិលើការកែទម្រង់ ការបោះឆ្នោត ដើម្បីឲ្យការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌។

តាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃច័ន្ទកន្លងទៅនេះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ក៏បានបង្ហាញការគាំទ្រ អនុសាសន៍របស់អង្គការ​សង្គម​ស៊ីវិល អំពីលក្ខខណ្ឌអប្បបរមា សម្រាប់ការបោះឆ្នោតដោយសេរី និងយុត្តិ​ធម៌ ក្នុងឆ្នាំ២០២២ និងឆ្នាំ​២០​២៣​ខាង​មុខ ហើយក៏បានបញ្ជាក់ថា គណបក្សរបស់ខ្លួនទាមទារឲ្យ មានការប្រកួតប្រជែង​ ក្នុ​ងការ​បោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី យុត្តធម៌ ដែលទទួលយកបាន ពីសំណាក់គណបក្សនយោបាយ ដែលចូលរួមការបោះឆ្នោត។

លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងថា ការជួបជុំពិភាក្សា ឬក៏ការតស៊ូមតិណាមួយនោះ គឺជាសិទ្ធិសេរីភាព​ របស់គណបក្សនយោបាយនានា ។ តែយ៉ាង​ណា​ចៀសវាងធ្វើសកម្មភាព ឬអំពើទាំងឡាយណា ដែលអាចបំពាននឹងរដ្ឋធម្មនុញ្ញ ក៏ដូចជាច្បាប់ ស្ដីពី គណបក្សនយោ​បា​យ និងច្បាប់ ស្ដីពី ការបោះឆ្នោត។ ដូច្នេះប្រសិនបើសកម្មភាព របស់គណបក្សនយោបាយទាំងនោះ ធ្វើឡើងក្នុង​ក្រប​ខណ្ឌ​ ដែលច្បាប់បានកំណត់ គឺមិនមានបញ្ហាអ្វីឡើយ ហើយជាសិទ្ធិសេរីភាព របស់ពួកគេ។

លោក ជិន ម៉ាលីន បានលើកឡើងបន្តថា សិទ្ធិសេរីភាពផ្នែកនយោបាយ គឺត្រូវបានធានាយ៉ាងពេញលេញ តាមរយៈ​ការ​បង្កើតអង្គការ-សមាគម និងការបង្កើត គណបក្សនយោបាយថ្មីៗជាច្រើន ដើម្បីត្រៀមខ្លួនចូលរួមការបោះឆ្នោត នាពេលខាងមុខ។

មន្ត្រីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងលើកឡើងទៀតថា «អញ្ចឹងគណបក្សទាំងអស់នេះ គួរតែធ្វើម៉េច​ពង្រឹងខ្លួនឯងឲ្យបានរឹងមាំ ដើម្បីត្រៀមខ្លួនចូលរួម ក្នុងការបោះឆ្នោត ហើយធ្វើសកម្មភាព ដើម្បីទាញ យកប្រជា​ប្រិយភាព ជាជាងការជួបជុំគ្នា ធ្វើការតវ៉ា ឬក៏តស៊ូមតិអីផ្សេងៗ ដែលវាពុំមានប្រយោជន៍អីប៉ុន្មាន សម្រាប់គណបក្ស​ទាំងអស់នោះទេ មានតែការពង្រឹងខ្លួនឯង កសាងប្រជាប្រិយភាព និងទាក់ទាញសណ្ដានចិត្តប្រជាពលរដ្ឋ ដើម្បី​អា​ច​​ទទួលបានសំឡេងគាំទ្រច្រើន ក្នុងការបោះឆ្នោតខាងមុខ ហើយអនុវត្តឲ្យបានខ្ជាប់ខ្ជួន តាមនីតិវិធីនៃច្បាប់ ដែល​មានធរមាន ជាពិសេសច្បាប់ ស្ដីពី ការបោះឆ្នោត និង ច្បាប់ ស្ដីពី គណ បក្សនយោបាយ»។

ចំណែកលោកបណ្ឌិត ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ធ្លាប់បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មីថា គ.ជ.ប ជាស្ថាប័ន ដែលមានចែង នៅក្នុងរដ្ឋធម្មនុញ្ញ ហើយក៏ជាស្ថាប័ន ដែលអនុវត្តច្បាប់ផងដែរ។ ដូច្នេះក្នុងនាមជាស្ថាប័នអនុវត្តច្បាប់ ប្រសិនបើច្បាប់តម្រូវយ៉ាងណា គឺអនុវត្តយ៉ាងនោះហើយ។ លោកថា គ.ជ.ប តែងតែប្រកាន់ខ្ជាប់ នូវអព្យាក្រឹត្យភាពរបស់ខ្លួន ដោយផ្អែកទៅលើច្បាប់។

បើតាមលោក ហង្ស ពុទ្ធា អ្វីដែល គ.ជ.ប បានធ្វើកន្លងមក ជាពិសេសតួនាទី ក្នុងការចាត់ចែងរៀបចំ ការបោះ​ឆ្នោត​គឺ ​គ.ជ.ប បានអនុវត្តយ៉ាងត្រឹមត្រូវ ហើយរាល់លទ្ធផល នៃការបោះឆ្នោត បើទោះបីជាមានភាពមិនប្រក្រតីតិចតួច ដែលរងការចោទប្រកាន់ ពីក្រុមណាមួយនោះក៏ដោយ។ ប៉ុន្តែក៏ទទួលបានការគាំទ្រ មតិភាគច្រើនលើសលប់ ជាពិសេសពីអ្នកបោះ​ឆ្នោត ក៏ដូចជាគណបក្សនយោបាយ ដែលចូលរួមនៅក្នុងការបោះ ឆ្នោត៕ (ដោយ)៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម