ព័ត៌មានជាតិ
លោក ជិន ម៉ាលីន ៖ ការធ្វើសកម្មភាពតវ៉ាណាមួយ ដែលប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ គឺជាអំពើល្មើសច្បាប់
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់ថា ការជួបជុំតវ៉ាប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិ មិនមែនជាការអនុវត្ដសិទ្ធិសេរីភាពនោះទេ តែជាអំពើល្មើសច្បាប់។

ការបញ្ជាក់នេះ បន្ទាប់ពីគណបក្សភ្លើងទៀន កាលពីពេលថ្មីៗនេះ បានបង្ហាញអំពីបំណងរបស់ខ្លួន នៅក្នុងការជួប ជុំសមាជិក និងអ្នកគាំទ្ររបស់ខ្លួន នៅទីលានប្រជាធិបតេយ្យ ដែលអាចធ្វើឡើងនៅចុងសប្ដាហ៍នេះ ដើម្បីទាមទារចូលរួមការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្ត នីតិកាលទី ៧ ឆ្នាំ ២០២៣។
កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣ ក្រុមប្រឹក្សាធម្មនុញ បានសម្រេចបដិសេធបណ្ដឹងតវ៉ារបស់គណបក្សភ្លើងទៀន ជុំវិញការមិនចុះបញ្ជីគណបក្សនយោបាយ និងបញ្ជីបេក្ខជនចូលរួមបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ ពីសំណាក់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
ឆ្លើយតបនឹងសំណួរថា បើមិនមានការអនុញ្ញាតពីក្រសួង-ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ ចំពោះបំណងនៃការតវ៉ាទេនោះ តើអ្នកពាក់ព័ន្ធនឹងប្រឈមបញ្ហាផ្លូវច្បាប់ដែរឬទេ? លោក ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ មានប្រសាសន៍ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១ ខែមិថុនានេះថា ការធ្វើសកម្មភាពតវ៉ាណាមួយ ដែលប្រឆាំងនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិនោះ មិនមែនជាការអនុវត្តសិទ្ធិសេរីភាពនោះទេ តែជាការល្មើសទៅនឹងច្បាប់។
លោកមានប្រសាសន៍បែបនេះថា «ការជួបជុំតវ៉ាប្រឆាំងទៅនឹងការសម្រេចរបស់ស្ថាប័នជាតិ ឬក៏ដាក់សម្ពាធទៅលើស្ថាប័នជាតិ បង្កភាពចលាចលនៅក្នុងសង្គម អាហ្នឹងគឺជាអំពើល្មើសទៅនឹងច្បាប់ មិនមែនជាការអនុវត្តសិទ្ធិសេរីភាព នៃការជួបជុំតវ៉ានោះទេ»។
បើតាមអ្នកនាំពាក្យក្រសួងយុត្តិធម៌ អ្នកពាក់ព័ន្ធក្នុងសកម្មភាពតវ៉ាដែលមានដូចជា អ្នករៀបចំ, អ្នកដឹកនាំ, អ្នកចូលរួម និងអ្នកគាំទ្រជាដើម ត្រួវទទួលខុសត្រូវចំពោះមុខច្បាប់ នូវភាពសកម្មភាពល្មើសរបស់ខ្លួន។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការស្ពានបេតុងខ្សែកាប ឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ កាលពីព្រឹកថ្ងៃទី ៣១ ខែឧសភា សម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅគណបក្សភ្លើងទៀថា មិនត្រូវដឹកនាំអ្នកគាំទ្ររបស់ខ្លួនធ្វើបាតុកម្ម ឬការតវ៉ាណាមួយ ពាក់ព័ន្ធនឹងការសម្រេចរបស់ គ.ជ.ប និងក្រុមប្រឹក្សាធម្មនុញ្ញ ចំពោះបដិសេធការចុះបញ្ជីគណបក្សនយោបាយ ដោយសារការខ្វះឯកសារនោះឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន ថ្លែងបែបនេះថា «ហើយសូមកុំរញ៉េរញ៉ៃជាមួយនឹងបាតុកម្ម ឬស្អីៗ កុំរញ៉េរញ៉ៃ ខ្ញុំបានផ្ដល់សារ សារខ្ញុំនៅតែមានតម្លៃ សូមបញ្ជាក់ ខ្ញុំបានផ្ដល់សារ សាររបស់ខ្ញុំនៅតែមានតម្លៃ ខ្ញុំមិនចាំបាច់ចេញសារទីពីរទេ សារទីមួយនៅតែមានតម្លៃ»។
ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំទៅអាជ្ញាធរមានសមត្ថកិច្ចថា ត្រូវចាប់យកទាំងអស់នូវអ្នកណាក៏ដោយ ដែលចេញមកបំផ្លាញនូវស្ថេរភាព ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ មិនឲ្យរួចខ្លួនឡើយ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៣ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


