ព័ត៌មានជាតិ
លោក ជិន ម៉ាលីន លើកទឹកចិត្តកីឡាករទូកងស្រុកមោងឬស្សីប្រឹងយកជ័យជម្នះថ្នាក់ខេត្តឱ្យបាន ដើម្បីបានទៅប្រកួតថ្នាក់ជាតិ
លោក ជិន ម៉ាលីន បានលើកទឹកចិត្តឱ្យកីឡាករប្រណាំងទូកងនៃស្រុកមោងឬស្សីទាំងអស់ខិតខំប្រឹងប្រែងយកជ័យជំនះក្នុងវគ្គផ្តាច់ព្រាត់ឱ្យបាន ហើយអាចចូលទៅប្រកួតនៅក្នុងពីធីបុណ្យអុំទូកថ្នាក់ជាតិនៅទីក្រុងភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។

លោក ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការនៃក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមោងឬស្សីនៃខេត្តបាត់ដំបង តំណាងដ៏ខ្ពង់ខ្ពស់ លោក អង្គ វង្ស វឌ្ឍានា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកមោងឬស្សី បានដឹកនាំក្រុមការងាររាជរដ្ឋាភិបាល និងក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកមោងឬស្សី លើកទឹកចិត្តបែបនេះ ក្នុងពេលជួបសំណេះសំណាលជាមួយកីឡាករប្រណាំងទូកងសរុបចំនួន៦០នាក់មកពីទូកងចំនួន២មកពីស្រុកមោងឬស្សី នៃខេត្តបាត់ដំបង។
ក្នុងឱកាសនោះ លោក ជិន ម៉ាលីន បាននាំយកថវិកាសរុបចំនួន១៥លានរៀល មី៥០កេះ ត្រីខ២៥០កំប៉ុង ទឹកសុទ្ធ៦០យួ ទឹកភេសជ្ជៈប៉ូវកំលាំង៦០យួ ទឹកត្រី១២យួ ទឹកស៊ីអ៊ីវ៥យួ ព្រមទាំងគ្រឿងសម្ភារៈចាំបាច់មួយចំនួនទៀត ជូនដល់ក្រុមកីឡាករ និងកីឡាការិនី ដែលត្រៀមចូលរួមប្រកួត។

ក្នុងឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូកនៅខេត្តបាត់ដំបង ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦និង១៧ ខែតុលា ឆ្នាំ២០២៤នេះ ស្រុកមោងឬស្សី បានទូកងចំនួន២ចូលរួមប្រកួត គឺទូកងកន្លង់រ័ត្នរំពាត់មាស និង ទូកងកន្លង់ថោងសំរោងពេជ្រ។
លោក ជិន ម៉ាលីន បានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាននៃស្រុកមោងឬស្សី យុវជនយុវនារីស្ម័គ្រចិត្តនិងជាពិសេសកីឡាករទូកងស្រុកមោងឬស្សី ដែលបានខិតខំប្រឹងប្រែងឱ្យមានកីឡាករទូកងនៃស្រុកមោងឬស្សីចំនួន៦០នាក់ដែលមានទូកងចំនួន២គ្រឿងចូលរួមក្នុងការប្រណាំងទូកងដើម្បីអបអរសាទរពីធីបុណ្យអុំទូកនៅខេត្តបាត់ដំបង៕






-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៣ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


