ព័ត៌មានជាតិ
គិតត្រឹមថ្ងៃនេះ មន្ទីរពេទ្យកុមារអង្គរ បានរកឃើញកុមារវិជ្ជមានកូវីដ ៧នាក់ហើយ
លោកស្រី ស៊ិនកេត អរុណ ប្រធានការិយាល័យទំនាក់ទំនងសាធារណៈប្រចាំកម្ពុជា នៃមន្ទីរពេទ្យកុមារអង្គរ បានមានប្រសាសន៍ប្រាប់កាសែតកម្ពុជាថ្មី ឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១នេះថា គិតមកត្រឹមថ្ងៃនេះ យើងបានរកឃើញ កុមារមានជំងឺកូវីដ ១៩ ចំនួន៧នាក់ហើយ និងត្រូវការសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារអង្គរ ក្នុងនោះកុមារ៥នាក់ បានជាសះស្បើយត្រលប់ទៅផ្ទះវិញ និងពីរនាក់ទៀតនៅបន្តសម្រាកព្យាបាលនៅក្នុងបន្ទប់ជំងឺធ្ងន់ និងបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដោយសារតែកុមារទាំងពីរមានបញ្ហាសុខភាពមិនរឹងមាំតាំងពីកំណើត។

លោកស្រីបន្តថា ស្ថានភាពបច្ចុប្បន្នរបស់មន្ទីរពេទ្យកុមារអង្គរ គឺនៅតែបន្តបើកទ្វារទទួលពិនិត្យ ព្យាបាល និងថែទាំកុមារ មកពីគ្រប់ទិសទីទាំងស្ថានភាពជំងឺកម្រិតស្រាល រហូតដល់ធ្ងន់ធ្ងរ។ ទោះបីមិនមានបន្ទប់ព្យាបាលជំងឺកូវីដ១៩ ដ៏ធំទូលំទូលាយក៏ដោយក៏មន្ទីរពេទ្យកុមារអង្គរនៅតែសហការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជារួមមានដូចជា អង្គភាព ឬស្ថាប័នសុខាភិបាល និងអជ្ញាធរខេត្ត និងតំបន់ដើម្បីបង្កើនការយកចិត្តទុកដាក់នៅក្នុងកិច្ចការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺដ៏កាចសាហាវនេះទាំងក្នុង និងក្រៅមន្ទីរពេទ្យដើម្បីធ្វើឲ្យសុខុមាលភាពកុមារកម្ពុជាកាន់តែប្រសើរឡើង។
លោកស្រីបញ្ជាក់ទៀតថា យើងខ្ញុំទាំងអស់គ្នាពីមន្ទីរពេទ្យកុមារអង្គរ សូមគោរពកោតសរសើរ និងថ្លែអំណរគុណយ៉ាងក្រៃលែងចំពោះសប្បុរសជនទាំងអស់ នូវសន្តានចិត្តដ៏ល្អប្រពៃ លះបង់កម្លាំងកាយ ចិត្ត ពេលវេលា និងធនធានថវិកាដើម្បីជួយសម្រាលទុក្ខលំបាកដែលមន្ទីរពេទ្យកុមារអង្គរ កំពុងជួបប្រទះ និងសូមប្រសិទ្ធិពរជ័យឲ្យជួបតែពុទ្ធពរទាំងបួនប្រការ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមបញ្ជាក់ផងដែរថា ជំនួយសប្បុរសធម៌ដែលទទួលបានសម្រាប់កិច្ចការពារ និងព្យាបាលជំងឺកូវីដ ១៩ នៅក្នុងមន្ទីរពេទ្យកុមារអង្គរ មានជាថវិកាចំនួនជាង ៨ម៉ឺនដុល្លារអាមេរិក និងសម្ភារៈបរិក្ខាពេទ្យសរុបជាទឹកប្រាក់ប្រមាណជា ៥ ម៉ឺនដុល្លារអាមេរិកថែមទៀត៕
អត្ថបទ៖ កុសល
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ



