ព័ត៌មានជាតិ
ជាងគំនូរ រួមចំណែកនាំវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់
គំនូរបុរាណខ្មែរ គឺជាសិល្បៈដ៏សំខាន់មួយឆ្លុះបញ្ចាំងពីជំនឿ និង ជីវភាពរស់នៅ ដោយគំនូរទាំងនោះច្រើនតែបង្ហាញជារូបភាព សត្វ មនុស្ស ទេព ប្រាសាទ រឿងរ៉ាវសាសនា ឬ ទិដ្ឋភាពជីវភាពប្រជាជន ដែលត្រូវបានគូរលើក្រាំងសម្រាប់កត់ត្រាតម្រា ឬ គម្ពីរ ដែលសិល្បៈនេះមិនត្រឹមតែជាការតុបតែងប៉ុណ្ណោះទេ ប៉ុន្តែជាឧបករណ៍កត់ត្រាប្រវត្តិសាស្ត្រ និង ទស្សនវិជ្ជាខ្មែរដ៏សំខាន់ ស្របពេលសិល្បៈនេះនៅពេលបច្ចុប្បន្ន មួយចំនួនបានវិវត្តទៅជាការគូរតាមបែបឌីជីថល។


សិល្បករមួយរូប មានមូលដ្ឋាននៅក្នុងសង្កាត់គោកចក ក្រុងសៀមរាប លោក សិទ្ធ ឃន ដែលជាជាងគំនូរ និងជាគ្រូបង្រៀនគំនូរដ៏មានបទពិសោធជាង ២០ ឆ្នាំមកហើយ បានឲ្យដឹងថា លោកប្រកបមុខរបរនេះដោយក្តីស្រឡាញ់ និង មានបំណងចង់អភិរក្សសិល្បៈវប្បធម៌ខ្មែរ។ តាមរយៈការគូររូបភាពដែលបង្កប់ដោយអត្តសញ្ញាណជាតិ លោកជឿជាក់ថា នឹងអាចជួយផ្សព្វផ្សាយសិល្បៈវប្បធម៌ខ្មែរឲ្យពិភពលោកបានស្គាល់ ក៏ដូចជាអាចរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារបានចន្លោះពី ៤០០ ទៅ ៥០០ ដុល្លារអាមេរិក ក្នុង ១ ខែ ផងដែរ។

លោក សិទ្ធ ឃន បានបង្ហាញថា តម្លៃ នៃផ្ទាំងគំនូរ ស្ថិតនៅលើគុណភាព នៃស្នាដៃ បើស្នាដៃល្អ គំនូរក៏លក់បានតម្លៃខ្ពស់ផងដែរ។ ដូច្នេះ សិល្បៈគំនូរមិនមែនពឹងផ្អែកតែលើទេពកោសល្យពីកំណើតប៉ុណ្ណោះទេ ប៉ុន្តែវាតម្រូវឲ្យមានការតស៊ូ និង ការលះបង់ខ្ពស់ ទើបអាចទទួលបានជោគជ័យក្នុងអាជីពនេះ។ លោកថា កន្លងមក សិស្សដែលរៀនជាមួយលោក ខ្លះទទួលបានជោគជ័យក្នុងមុខរបរនេះ ប៉ុន្តែខ្លះទៀតក៏មិនអាចបន្តទៅមុខបានដែរ ដោយសារខ្វះភាពអត់ធ្មត់។

លោកបន្ថែមថា ស្នាដៃគំនូរដែលលោកបង្កើតឡើងភាគច្រើនផ្តោតលើទិដ្ឋភាពប្រាសាទអង្គរវត្ត និង ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់បឹងទន្លេសាប។ គំនូរទាំងនេះ មានតម្លៃចាប់ពី ១៥ ដុល្លារអាមេរិក ឡើងទៅ ហើយបច្ចុប្បន្នកំពុងទទួលបានការគាំទ្រទាំងការលក់រាយ និង លក់ដុំ ជាពិសេសគំនូរប្រាសាទអង្គរវត្ត ដែលជាជម្រើសចម្បងរបស់អតិថិជន។



សិល្បកររូបនេះ ក៏បានអំពាវនាវដល់សាធារណជនទាំងអស់ សូមចូលរួមគាំទ្រស្នាដៃគំនូរដែលបង្កើតឡើងដោយកូនខ្មែរ ដើម្បីលើកទឹកចិត្តដល់សិល្បករឲ្យបន្តបង្កើតស្នាដៃថ្មីៗ ដែលមានគុណភាព និង ភាពច្នៃប្រឌិត។ គំនូរមិនត្រឹមតែជាការតុបតែងលម្អនោះទេ ប៉ុន្តែវាជាការកត់ត្រានូវទិដ្ឋភាពប្រពៃណី ជីវភាពរស់នៅ និង ប្រាសាទបុរាណ ដែលជាមោទនភាពរបស់ជាតិខ្មែរ។ ការទិញ ឬ ការចែកចាយស្នាដៃទាំងនេះ គឺជាការរួមចំណែកក្នុងការអភិរក្សវប្បធម៌ដ៏មានប្រសិទ្ធភាព។ ជាពិសេសការបន្តចូលរួមជាវស្នាដៃគំនូរទាំងនេះ នឹងជួយឲ្យសិល្បករមានជីវភាពកាន់តែប្រសើរ ដែលជាកត្តាជំរុញឲ្យពួកគេអាចបន្តប្រកបរបរនេះបានយូរអង្វែង៕
អត្ថបទ ៖ ជុន កុសល
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៤ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៥ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


