ព័ត៌មានជាតិ
ប្រជាពលរដ្ឋ៣ភូមិនៅសង្កាត់បឹងសាឡាងទទួលបានអំណោយពីសម្តេចទាំងទ្វេ ខណៈបិទខ្ទប់យកសំណាក
ភ្នំពេញ ៖ ស្បៀងអាហារ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី នៅរសៀលថ្ងៃព្រហស្បតិ៍ ១២រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២១ នេះត្រូវបានលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក និងលោកហែម កន ចៅសង្កាត់បឹងសាឡាង នាំយកទៅចែកជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់បិទខ្ទប់ នៅភូមិ៤ ភូមិ៦ និងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ចំនួន ២២៤គ្រួសារ។

លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក ក្នុងឱកាសនោះ បានស្នើឲ្យបងប្អូនប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់ទាំងអស់ កុំភ័យព្រួយឱ្យសោះសម្ដេចទាំងទ្វេមិនទុកឱ្យបងប្អូនអត់ស្បៀងដាច់ខាត ដោយសម្តេចមានតំណាងនៅគ្រប់កន្លែងជួយបងប្អូនភ្លាមៗតែម្តង ហើយអំណោយដែលត្រូវប្រគល់ជូននេះ ក្នុង០១គ្រួសារទទួលបាន អង្ករ ទឹកស៊ីអ៊ីវ ត្រីខ និងមី។

លោក ឯក ឃុនដឿន បញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី០២ សីហា បានសម្រេចបិទខ្ទប់ច្រកផ្លូវលេខ ៣៧២, ៣៧២z និងផ្លូវលេខ ៣៦២ ស្ថិតក្នុងភូមិ៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ហើយនៅពេលនេះ អាជ្ញាធរសហការជាមួយក្រុមគ្រូពេទ្យបន្តពិនិត្យយកសំណាកនៅភូមិ៤ ភូមិ៦ និងភូមិ៨ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក បន្តទៀត។

ខណៈពេលពួកគាត់កំពុងរង់ចាំលទ្ធផលនៃការពិនិត្យយកសំណាក់ពីម៉ាស៊ីនធំ និងដោយមាន
ការគិតគូរពីសម្តេចទាំងទ្វេ ទើបអោយអាជ្ញាធរខណ្ឌទួលគោកចុះយកអំណោយមកប្រគល់ជូនពួកគាត់ទាំងជាង២០០គ្រួសារនេះតែម្តង។

លោកឯក ឃុនដឿន បានសូមឲ្យបងប្អូនបហរជាពលរដ្ឋបន្តរចូលរួមអនុវត្ត វិធានសុខាភិបាល និង ៣ការពារ ៣កុំ ជាប្រចាំ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរាលដាលមេរោគបំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta) នៅនៅក្នុងសហគមន៍៕
ដោយ ៖ ស្រីរ័ត្ន







-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


