ព័ត៌មានជាតិ
ទីតាំង២កន្លែងនៅសង្កាត់បឹងរាំង ពាក់ព័ន្ធអ្នកឆ្លងកូវីដ សូមមានការប្រុងប្រយ័ត្ន
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩កាលពីថ្ងៃទី០៧ខែសីហាឆ្នាំ២០២១នេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្ននៅទីតាំង២កន្លែង ផ្សេងគ្នានៅក្នុងមូលដ្ឋាន សង្កាត់បឹងរាំង ខណ្ឌដូនពេញព្រោះមានពាក់ព័ន្ធអ្នកមានជំងឺកូវីដ។

ទីតាំងទី១ ដែលត្រូវបានអនុគណះកម្មការប្រកាសឲ្យប្រុងប្រយ័ត្ននោះ ទី១ នៅហាងលក់កុំព្យូទ័រ អាណាណា (ANANA Computer) ដែលមានទីតាំងស្ថិតនៅទល់មុខសាលាចតុមុខ ផ្ទះលេខ៩៥ ផ្លូវព្រះនរោត្តម សង្កាត់បឹងរាំង ខណ្ឌដូនពេញ ព្រោះថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩និង៣០ ដល់ ០៩និង៤០ មានអ្នកជំងឺកូវីដ១៩ បានចូលទៅទីតាំងខាងលើនេះ។

ចំណែកទីតាំងមួយកន្លែងទៀត នៅហាងលក់កង់ កង់ហោះ ២ ដែលមានទីតាំងស្ថិតនៅ ផ្លូវ៥១ កែងផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ព្រោះកាលពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ២ ខែសីហា ឆ្នាំ២០២១ មានបុគ្គលិកធ្វើការ នៅទីតាំងខាងលើបានឆ្លងកូវីដ ១៩។
អាជ្ញាធរបានណែនាំដល់ពលរដ្ឋ និងអ្នកពាក់ព័ន្ធយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕
អត្ថបទ៖ រស្មី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ