Connect with us

ព័ត៌មានជាតិ

ភ្នំពេញការចាក់វ៉ាក់សាំង​ ដូស​ទី៣ សម្រាប់​ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ត្រីសុខាភិបាលជួរមុខ ចាប់ផ្ដើមថ្ងៃស្អែក

បានផុស

នៅ

អនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងអាស្ដ្រាហ្សេនីកា ដូសជំរុញ ឬដូសទី៣ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រីសុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរអង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ នេះតទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់ឱ្យថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ត្រី សុខាភិបាល និងបុគ្គលិកនៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទាំង១៤ រដ្ឋបាលសង្កាត់ទាំង១០៥ មន្ទីរ-អង្គភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ព្រមទាំងមន្ត្រីសុខាភិបាលជួរមុខវិស័យឯកជន នៅរាជធានីភ្នំពេញ ដែលបានចាក់វ៉ាក់សាំងទាំងពីរ ដូសរួចរាល់ហើយ និងគ្រប់លក្ខណ្ឌ នៃការចាក់​សូមទៅទទួលវ៉ាក់សាំង ដូសទី៣ ឬដូសជំរុញ៕ ដោយ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម