ព័ត៌មានជាតិ
ឌឺដងសម្តីគ្នា កាន់កាំបិតខ្វែវជិះម៉ូតូដេញកាប់គូសត្រូវ របួសធ្ងន់ម្នាក់
ខេត្តបន្ទាយមានជ័យ៖ យុវជនម្នាក់និងបក្សពួកបានយកកាំបិតខ្វាវជិះម៉ូតូដេញកាប់គូសត្រូវ បណ្តាលឲ្យរបួសធ្ងន់គ្រាន់តែពាក្យសម្តីឌឺដងដាក់គ្នា កាលពីវេលាម៉ោង១ថ្ងៃត្រង់ ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១។
ក្រោយពីកើតហេតុ ម្តាយជនរងគ្រោះ ឈ្មោះ ឡុង ស្រីមុំ ភេទស្រី អាយុ៤២ឆ្នាំ រស់នៅភូមិកន្ទួត សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ បានពាក្យបណ្ដឹងទៅអាវុធហត្ថករណីមានគេកាប់កូនរបស់គាត់ឈ្មោះហុឹម សុវណ្ណារាជ អាយុ១៥ឆ្នាំ បណ្តាលឲ្យរបួសធ្ងន់។

លោកវរសេនីយ៍ត្រី យ៉ាន់ សុវណ្ណ មេបញ្ជាការកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ ក្រោយទទួលបានពាក្យបណ្ដឹងភា្លម បានដឹកនាំកម្លាំងចុះធ្វើការស្រាវជ្រាវ រហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ឈ្មោះ នឿន វ៉ាន់សាក់ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ ក្នុងពេលឃាត់ខ្លួន សមត្ថកិច្ចដកហូតបានកាំបិតដងវែង ពណ៌ខ្មៅ ប្រវែង៦០សង់ទីម៉ែត្រ ហើយបញ្ជូនមកមូលដ្ឋានកងរាជអាវុធហត្ថក្រុងដើម្បីសួរនាំអំពីរឿងហេតុដែលកើតឡើង។
ជនសង្ស័យបានឆ្លើយថា ពេលកើតហេតុនោះខ្លួននិងមិត្តភ័ក្រ បានអង្គុយលេងនៅមុខផ្ទះស្រាប់តែឃើញគូទំនាស់គ្នាចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿងមកឌឺដងឃើញដូច្នេះ ក៏បានជិះម៉ូតូដេញតាមរហូតដល់ចំណុចផ្លូវជាតិលេខ៥៦ ក៏កាប់ទៅលើក្រុមជនរងគ្រោះបណ្ដាលឲ្យរបួសធ្ងន់ម្នាក់ជាអ្នកបើកម៉ូតូ។ ក្រោយពីធ្វើសកម្មភាពរួច ពួកគេទាំ២នាក់ បានជិះម៉ូតូគេចខ្លួនបាត់បាន១ដង្ហើមចង្រិត ក៏ត្រូវអាវុធហត្ថឃាត់ខ្លួន។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត ជនសង្ស័យ និងវត្ថុតាងកាំបិត ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដាក់ទោសទៅតាមច្បាប់៕
អត្ថបទ៖ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


