ព័ត៌មានជាតិ
ថៃបិទមិនឲ្យនាំតាង៉ែនចូល កសិករនាំគ្នាយករថយន្តធុនធំជិត២០គ្រឿង បិទច្រកអន្តរជាតិដូង
ខេត្តបាត់ដំបង៖ ក្រុមអាជីវករក៏ដូចជាកសិករអ្នកដាំដំណាំតាង៉ែនជាច្រើននាក់ កាលថ្ងៃទី១០ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ បាននាំគ្នាយករថយន្តប្រមាណជិត២០គ្រឿង មកតម្រៀបបិទផ្លូវសុំឲ្យអាជ្ញាធរស្រុកនិងអាជ្ញាធរខេត្តបាត់ដំបង ជួយអន្តរាគមន៍អនុញ្ញាតិឲ្យរថយន្តដឹកផ្លែតាង៉ែនរបស់ពួកគាត់បានចូលទៅលក់ក្នុងដីថៃ ព្រោះថៅកែថៃនិងចិនកំពុងរង់ចាំទទួលទិញកសិផលរបស់ពួកគាត់។
ការបិទផ្លូវរបស់ក្រុមឈ្មួញ រួមកសិករជាអ្នកដាំដំណាំតាង៉ែននៅតំបន់ព្រំដែនជាច្រើនបាននាំគ្នាយករថយន្តធុនធំជិត២០គ្រឿង បិទចរាចរណ៍នៅមាត់ច្រកទ្វាអន្តរជាតិដូង ក្រោយអាជ្ញាធរថៃបិទមិនឲ្យចូលលក់ផ្លែឈើនេះរហូតមកដល់ថ្ងៃទី១១ខែសីហានេះនៅមិនទាន់ដោះស្រាយបាននៅឡើយ។

ក្រុមអ្នកតវ៉ាបានឲ្យដឹងថា ផ្លែតាង៉ែននេះកន្លងមកពួកគាត់ធ្លាប់នាំចូលយកទៅលក់នៅក្នុងទឹកដីថៃបាន តែនៅព្រឹកថ្ងៃដដែលស្រាប់តែអាជ្ញាធរមានសមត្ថកិច្ចថៃ បិទមិនឲ្យចូលទៅវិញតើឲ្យពួកគាត់យកទៅលក់នៅឯណា ខណៈតាង៉ែនមួយចំនួនបានប្រមូលផលរួចហើយ និងមួយចំនួនទៀតត្រៀមនឹងប្រមូលផលរាប់ម៉ឺនតោនទៀតតើមានទីផ្សារឯណាដើម្បីលក់បើគ្មានដំណោះស្រាយ ពួកគាត់ជាឈ្មួញក៏ដូចជាអ្នកប្រកបរបរដាំដំណាំមួយនេះសង្ឃឹមអ្វីទៀត។

ពាក់ព័ន្ធករណីខាងលើនេះលោកសឿម ប៊ុនរឹទ្ធ អភិបាលរងខេត្តបាត់ដំបងបានបញ្ជាក់ថា ការបិទមិនឲ្យផ្លែឈើតាង៉ែននាំចូលទៅលក់នៅក្នុងទឹកដីថៃនេះ ធ្វើឡើងដោយភាគីថៃតែប៉ុណ្ណោះដោយសារតែច្រកទ្វារអន្តរជាតិដូងមិនមានកិច្ចព្រមព្រៀង និងឯកភាពឲ្យចេញចូលបាន ហើយបច្ចុប្បន្នផ្លែឈើខាងលើនេះអាចនាំចូលទៅលក់ប្រទេសថៃបានមានតែច្រកទ្វាអន្តរជាតិព្រំខេត្តប៉ៃលិនតែមួយប៉ុណ្ណោះ។
រហូមកដល់ព្រឹកថ្ងៃទី១១ខែសីហានេះ ក៏នៅតែមិនទាន់មានការឯកភាពគ្នាក្នុងការរកដំណោះស្រាយនៅឡើយ ដើម្បីបាននាំចូលកសិផលផ្លែតាង៉ែនកាត់តាមច្រកទ្វារដូងខេត្តបាត់ដំបង ខណះក្រុមការងារកំពុងតែខិតខំពន្លឿងការពិភាគ្សារកដំណោះស្រាយលើករណីនេះ៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១៩ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៣ ថ្ងៃ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


