ព័ត៌មានជាតិ
ប្រមុខរដ្ឋាភិបាលកម្ពុជា អបអរសាទរ នាយករដ្ឋមន្ត្រីថ្មីម៉ាឡេស៊ី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើលិខិតមួយច្បាប់អបអរសាទរ លោក Ismail Sabri Yaakob (ដាតុ ស្រ៊ី អ៊ីស្មាអែល សាប្រ៊ី ប៊ីន យ៉ាកុប) ដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមលិខិតចុះថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា “តាងនាមរាជរដ្ឋាភិបាល និងប្រជាជននៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះឯកឧត្តម ក្នុងឱកាសត្រូវបានតែងតាំងជានាយករដ្ឋមន្រ្តីទី៩ នៃប្រទេសម៉ាឡេស៊ី។ ឯកឧត្តម ពិតជាទទួលបាននូវជំនឿទុកចិត្តយ៉ាងធំធេង ក្នុងការដឹកនាំប្រទេសជាតិ ខណៈដែលម៉ាឡេស៊ី ដូចជាពិភពលោកទាំងមូលកំពុងខិតខំប្រឹងប្រែងគ្រប់គ្រងការផ្ទុះឡើងវិញនូវជំងឺរាតត្បាត កូវីដ១៩ និងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើជីវភាពប្រជាជននិងសេដ្ឋកិច្ច”។

សម្តេចតេជោសម្តែងការជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយសមត្ថភាពរបស់លោក Ismail Sabri Yaakob ប្រទេសម៉ាឡេស៊ី នឹងងើបឡើងវិញប្រកបដោយឋាមពលកាន់តែខ្លាំងក្លាពីការលំបាក និងបញ្ហាប្រឈមក្នុងពេលបច្ចុប្បន្ននេះ ហើយនឹងសម្រេចបាននូវកំណើនកាន់តែខ្ពស់ និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គមលើគ្រប់ទិដ្ឋភាព។
បើតាមសម្តេចតេជោ ហ៊ុន សែន ប្រទេសកម្ពុជា និងម៉ាឡេស៊ីមានទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កាលើវិស័យជាច្រើន។ ការផ្លាស់ប្តូរពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ ព្រមទាំងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន នៃប្រទេសរបស់យើងមានកំណើនគួរឲ្យកត់សម្គាល់ ហើយក៏កំពុងបន្តកើនឡើងថែមទៀត៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


