ព័ត៌មានជាតិ
អ្នកវិភាគបង្ហាញសុទិដ្ឋិនិយមចំពោះដំណើរទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ជុំវិញដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ
តបតាមការអញ្ជើញរបស់បក្សកុម្មុយនិស្តចិន សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦។ ជុំវិញដំណើរទស្សនកិច្ចនេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្ត្រនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមចំពោះសម្តេចនឹងលើកឡើងពីការជំរុញឱ្យប្រទេសថៃអនុវត្តនូវកិច្ចព្រមព្រៀងដែលធ្លាប់មានកន្លងមក ដើម្បីស្វែងរកដំណោះស្រាយពិតប្រាកដ មានសន្តិភាព ស្ថេរភាពយូអង្វែង ឬដាក់កំហិតកុំឱ្យថៃប្រើប្រាស់លេសផ្សេងៗទៅលើបញ្ហាដំណោះស្រាយ។

លោកបណ្ឌិតមានប្រសាសន៍ថា«ខ្ញុំរំពឹងថា សម្ដេចតេជោ ដែលគ្រោងជួបជាមួយលោកប្រធានាធិបតី ស៊ី ជីនពីង ឬជំនួបសមភាគីផ្សេងទៀត នឹងជជែកគ្នាលើបញ្ហាជំលោះព្រំដែនកម្ពុជា និងថៃ បន្ថែមទៀត ដើម្បីជំរុញឱ្យប្រទេសថៃ ត្រូវអនុវត្តនូវកិច្ចព្រមព្រៀងឱ្យបានខ្ជាប់ខ្ជួន និងអនុវត្តនូវកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី២៧ ធ្នូឆ្នាំ២០២៥ ឱ្យខានតែបាន ហើយកុំឱ្យប្រទេសថៃ ចេះតែប្រើប្រាស់លេសច្រើន ទៅលើបញ្ហាដំណោះស្រាយ»។

លោកបណ្ឌិតបន្ថែមថា៖«ខ្ញុំយល់ឃើញថា ចិនពិតជាមានឥទ្ធិពលនយោបាយទាំងនយោបាយជាមួយប្រទេសថៃ ទាំងជាមួយប្រទេសកម្ពុជា ខ្ញុំគិតថា នេះជាចំណុចមួយ ដែលសម្ដេច ហ៊ុន សែន នឹងមិនភ្លេចក្នុងការលើកឡើងនៅក្នុងពេលដែលសម្ដេចបានជួបដៃគូរសន្ទនាសមភាគីរបស់សម្ដេចនោះទេ»។
ចិនចូលចិត្តធ្វើការងារបែបបត់បែន ត្រជាក់ និងទន់ភ្លន់ ប៉ុន្តែច្បាស់លាស់ប្រកាន់នូវភាពត្រឹមត្រូវ និងប្រាកដប្រជា មិនរាថយ គឺតែងតែដាក់គោលដៅរត់ទៅមុខជានិច្ច ដើម្បីដោះស្រាយដោយសន្តិវិធី នេះជាវិធីរបស់ចិនដែលលោកបណ្ឌិតបានមើលឃើញ។

ចំពោះទំនាក់ទំនងកម្ពុជា និងចិន គឺជាទំនាក់ទំនងជាប្រពៃណីរាប់ពាន់ឆ្នាំមកហើយ ដែលឆ្លុះបញ្ចាំងបាននូវទិដ្ឋភាពប្រវត្តិសាស្រ្ត ទិដ្ឋភាពសម័យថ្មី សម័យព្រះបរមរតនកោដ្ឋសម្ដេច នរោត្តម សីហនុ មកដល់សម័យតេជោ ហ៊ុន សែន និងសម័យសម្ដេចធិបតី ហ៊ុន ម៉ាណែត គឺកាន់រីកចម្រើន កាន់តែរឹងមាំ ហើយឥឡូវក្លាយជាទំនាក់ទំនងមិត្តភាពដែកថែប និងត្បូងពេជ្រថែមទៀត។ នេះជាការលើកឡើងរបស់លោកបណ្ឌិត យង់ ពៅ។
លើសពីនេះ លោកបណ្ឌិតបានកត់សម្គាល់ឃើញថា ប្រទេសទាំងពីរតែងតែបានបង្ហាញជំហរគាំពារគ្នា ប្រគៀកស្មានគ្នាទៅវិញទៅមកលើបញ្ហាសកលជាច្រើន ជាពិសេសនៅក្នុងដំណាក់កាលនៃការប្រែប្រួលនយោបាយអន្តរជាតិ និងភូមិសាស្ត្រនយោបាយសកលដ៏ផុយស្រួយ ដោយប្រទេសទាំងពីរនៅតែប្រកាន់ភ្ជាប់នូវវាសនារួមគ្នា។

ក្នុងដំណើរទស្សនកិច្ចនេះទៀតសោធ សមាសភាពគណៈប្រតិភូរមេដំណើរសម្តេចតេជោរួមមាន សម្តេចពិជ័យសេនា ទៀ បាញ់ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអនុប្រធានគណបក្ស និងថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិកម្ពុជា និងរាជរដ្ឋាភិបាល។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ព្រឹទ្ធសភា សម្តេចតេជោ នឹងមានជំនួបទ្វេភាគីជាមួយលោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការបញ្ឈប់បក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាមួយលោក លី ឈាង នាយករដ្ឋមន្ត្រីចិន និងលោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។

ទន្ទឹមនឹងនេះ សម្តេចតេជោក៏នឹងចូលក្រាបបង្គំគាល់ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។
ទស្សនកិច្ចមិត្តភាពផ្លូវការរបស់សម្តេចតេជោ បានសបញ្ជាក់អំពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសទាំងពីរ ក្នុងការបន្តរឹតចំណង និងលើកកម្ពស់មិត្តភាពដែកថែប ព្រមទាំងជំរុញកិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាលក្នុងយុគសម័យថ្មីឱ្យកាន់តែជោគជ័យបន្ថែមទៀត៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង


