ព័ត៌មានជាតិ
បើគ្មានការពលីកម្មយកជីវិតជាដើមទុនរបស់ សម្តេចតេជោ កាលពី៤៩ឆ្នាំមុន ក៏គ្មានការរស់រានមានជីវិតដូចសព្វថ្ងៃនេះដែរ
ក្រឡេកត្រឡប់ទៅកាន់អតីតកាល កាលពី៤៩ឆ្នាំមុន ប្រសិនបើគ្មានការពលីកម្មដើមទុនជីវិតរបស់ សម្តេចតេជោ នៅយប់នោះទេ ក៏គ្មានការរស់រានមានជីវិត និងការអភិវឌ្ឍន៍ប្រទេសដូចសព្វថ្ងៃនេះដែរ ។

បុរសជាអនិកជនខ្មែរអាមេរិកម្នាក់ បានសម្តែងនូវក្តីក្តុកក្តួលជាពន់ពេក បើរំលឹកដល់របបដ៏សែនព្រៃផ្សៃនៅពេលនោះ ហើយ គាត់ក៏ពិតជាដឹងគុណក្រៃលែងមិនមានអាចមកគណនាបានចំពោះគុណនូបការៈដ៏ធំធេង លើសលប់របស់ សម្តេចតេជោ ហ៊ុនសែន ដែលជាទេវតាលើដី បានជួយស្រោចស្រង់រាស្ត្រខ្មែរទូទាំងនគរកម្ពុជា ឲ្យក្រោកចេញពីពិភពមួយដែលសែនងងឹត អាចមករស់បានក្រោមពិភពមួយផ្សេងទៀតដែលពោរពេញដោយពន្លឺថ្ងៃដ៏សែនភ្លឺឡើងវិញ។


ស្របពេលប្រទេសជាតិមានសន្តិភាព មូលធនមនុស្ស គឺជាធនធានដ៏សំខាន់បំផុត ក្នុងការបន្តជួយដឹកនាំ ជួយកសាងអភិវឌ្ឍន៍ និងបន្តថែរក្សាឲ្យបាននូវសន្តិភាពដែលកំពុងមាន ។
ក្រុមយុវសិស្ស ក៏បានប្តេជ្ញាចិត្ត ក្នុងការខិតចំប្រឹងប្រែងអភិវឌ្ឍន៍ សមត្ថភាពរបស់ខ្លួន ដើម្បីក្លាយជាធនធានដែលមានសក្តានុពលជូនខ្លួនឯង ជូនគ្រួសារ និងសង្គមជាតិទាំងមូលផងដែរ ដើម្បីឲ្យប្រទេសជាតិខ្លាំងខ្លា មានអភិវឌ្ឍន៍រីកចំរើនទៅមុខ។



គួររំលឹកថា នៅយប់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ ពោលគឺ៤៩ឆ្នាំមុន ជាយប់ដែល សម្តេចតេជោ ហ៊ុន សែន បានចាកចោលក្រុមគ្រួសារ និងយកជីវិតរបស់ខ្លួន ជាមួយយុទ្ធមិត្តស្នេហាជាតិ០៤រូបផ្សេងទៀត ដើម្បីឆ្ពោះទៅរកការស្រោចស្រង់ប្រទេសចេញពីរបបវាលពិឃាដ ដ៏សែនខ្មៅងងឹតក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលបានសម្លាប់អាយុជីវិតពលរដ្ឋខ្មែរយ៉ាងរំគៀល និងព្រៃផ្សៃបំផុត៕ អត្ថបទ ៖ សុភា


-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៥ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


