ព័ត៌មានជាតិ
ខេត្តកណ្តាល និងខេត្តអានយ៉ាងប្តេជ្ញារក្សាការពារតំបន់ព្រំដែនឱ្យ ក្លាយជាព្រំដែនសន្តិភាព មិត្តភាព
អភិបាលខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានប្តេជ្ញារក្សាការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ឆ្លើយតបសំណូមពររបស់ខេត្តនីមួយៗ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

ថ្លែងនៅក្នុងកិច្ចប្រជុំស្តីពីការងារត្រួតពិនិត្យលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារគ្រប់គ្រងសន្តិសុខ និង សភាពការណ៍ថ្មីៗនៅតាមខ្សែបន្ទាត់ និងច្រកទ្វារព្រំដែន រវាងខេត្តកណ្តាល និងខេត្តអានយ៉ាង នៃសាធារណរដ្ឋសង្គមនិយមវៀតណាម តាមរយៈប្រព័ន្ធ Online Zoom កាលពីរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២១នេះ លោក គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីក្រុមការងារបច្ចេកទេស នៃខេត្តទាំងពីរបានប្រជុំត្រួតពិនិត្យ លើលទ្ធផលកិច្ចសហប្រតិបត្តិការ ៦ខែដើមឆ្នាំ២០១៩ និងលើកទិសដៅការងារ ៦ខែចុងឆ្នាំ២០១៩ កាលពីថ្ងៃ០៥ ខែមីនា ឆ្នាំ២០២០ រួចមក ខេត្តទាំងពីរ មិនបានរៀបចំកិច្ចប្រជុំ៦ខែតាមកាលកំណត់នោះទេ ចាប់ពី៦ខែ ចុងឆ្នាំ ២០១៩មក ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលជាមូលហេតុធ្វើអោយការផ្លាស់ប្តូរព័ត៌មានពុំបានគ្រប់ជ្រុងជ្រោយ។

លោកអភិបាលខេត្តបានបន្ថែមថា បើទោះបីជាយ៉ាងនេះក្តី ភាគីខេត្តទាំងពីរ នៅតែបន្តខិតខំយកចិត្តទុកដាក់វិនិយោគបន្ថែមទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ការអភិវឌ្ឍធនធានមនុស្ស ការដោះស្រាយនូវបាតុភាពអសកម្មនានា និង សន្តិសុខសណ្តាប់ធ្នាប់តាមព្រំដែន ពិសេសការងារទប់ស្កាត់ការរីករាលដានជំងឺឆ្លង កូវីដ-១៩ សំដៅបន្តរក្សាការពារតំបន់ព្រំដែនរវាងប្រទេសទាំងពីរ ឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ ដើម្បីរួមគ្នាអភិវឌ្ឍន៍ ឆ្លើយតបសំណូមពររបស់ខេត្តនីមួយៗ និងរួមចំណែកពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យផងដែរ។

ជាការឆ្លើយតបលោក ង្វៀន ថាញ់ងប៊ិញ ប្រធានគណៈកម្មាធិការប្រជាជនខេត្តអានយ៉ាងបានយល់ស្របទៅនឹង ការលើកឡើងរបស់ភាកីកម្ពុជា ហើយភាគីវៀតណាមនឹងខិតខំ ជម្រុញកិច្ចសហប្រិតបត្តិការតាមបន្ទាត់ព្រំដែនប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។
លោក ង្វៀន ថាញ់ងប៊ិញ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាងខេត្តកណ្តាលនិង អានយ៉ាន ដែលបានអនុវត្តនាពេលកន្លងមក ដោយទទួលបានសមិទ្ធផលផ្លែផ្កាជាបន្តបន្ទាប់ដែលសមិទ្ធផលទាំងអស់នេះ គឺកើតចេញពីការអនុវត្តកម្មវិធីការងាររួមគ្នា ប្រកបដោយកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងខេត្តទាំងពីរ ដែលជាទុន និងមធ្យោបាយមួយយ៉ាងសំខាន់ក្នុងការស្វែងយល់ពីភាពខ្វះចន្លោះដែលនៅសេស សល់ ដើម្បីឱ្យយើងទាំងអស់គ្នារិះរកវិធីសាស្ត្រក្នុងការធ្វើសកម្មភាពរួមគ្នា ឱ្យរឹតតែមានប្រសិទ្ធភាពជាងមុន សំដៅផ្តល់ផលប្រយោជន៍ជូនគ្នាទៅវិញទៅមកសម្រាប់ប្រជាជននៃខេត្តទាំងពីរ៕ ដោយ៖ សំអឿន
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


