Connect with us

ព័ត៌មានជាតិ

អាជ្ញាធរខេត្តតាកែវចុះពិនិត្យស្ថានភាពស្រូវពលរដ្ឋដែលរង​ផលប៉ះពាល់ដោយគ្រោះរាំងស្ងួត

បានផុស

នៅ

​ថ្វីត្បិតតែ​ចូលដល់​រដូវវស្សា​សម្រាប់​ការបង្កបង្កើន​ផល​ស្រូវ​ពលរដ្ឋ​ក៏ពិតមែន ឃើញថា​ ដំបន់​មួយ​ចំនួន​នៃ​ស្រុក​សំរោង​ គឺ​ស្រូវវស្សា​របស់​ពួកគាត់​កំពុងតែ​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លើយតប​តាម​តម្រូវការ​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២១ លោក អ៊ូច ភា អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ លោក​អភិបាលស្រុក​សំរោង លោក​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​ក្រុមការងារ​ថ្នាក់​ខេត្ត​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ស្ថានីយ៍​បូមទឹក និង​ស្ថានភាព​បង្កបង្កើនផល​ស្រូវ​រដូវ​វស្សា​ដែល​បាន​កំពុង​ជួប​គ្រោះរាំងស្ងួត​នៅ​ឃុំ​ជើង​គួន និង​ស្លា​។

តាម​ការបញ្ជាក់​ពី​លោក កេ​ត ម៉ៅ អភិបាលស្រុក​សំរោង ឲ្យ​ដឹងថា ​កន្លងមក​រដ្ឋបាល​ខេត្តតាកែវ បាន​ឧបត្ថម្ភ​ប្រេង​ចំនួន១,៥០០ លីត្រ​ដល់​ឃុំ​ទាំងពីរ​នេះ តាមរយៈ​មន្ទីរ​កសិក​ម្មរុក្ខាប្រមាញ់ និង​នេសាទ​ដើម្បី​ជួយ​បូមទឹក​សង្គ្រោះ​ស្រូវ​ដែល​ជួប​គ្រោះ​រាំង​ស្ងួត​ផងដែរ​។ ហើយ​នៅថ្ងៃនេះ លោក​អភិបាល​ខេត្ត ក៏បាន​ឧបត្ថម្ភ​ប្រេង​ចំនួន​១,០០០ លីត្រ​បន្ថែមទៀត​ដល់​ឃុំ​ស្លា ដើម្បី​ទុក​បូមទឹក​សង្គ្រោះ​ស្រូវ​រដូវវស្សារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​គ្រោះរាំងស្ងួត​៕

អត្ថបទ ៖ វីរៈ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានជាតិ២៣ ម៉ោង មុន

សម្តេចតេជោ ផ្តាំទៅលោក ថាក់ ស៊ីន បើចោទសម្តេចថាពុំមានសីលធម៌ហេតុអ្វីពឹងពាក់សម្តេចរយៈពេល១៩ឆ្នាំ ​និងហៅថាមេ០១

Sokha Hotels

ព័ត៌មានពេញនិយម