ព័ត៌មានជាតិ
តំបន់ប្រាសាទចំនួន២ កំពុងរៀបចំការពិនិត្យឡើងវិញ និងដោះមីន
អាជ្ញាធរជាតិបាន និងកំពុងរៀបចំដោះមីននៅតំបន់ប្រាសាទចំនួន២ ក្នុងទឹកដីខេត្តព្រះវិហារ ដែលមានសន្សល់នូវគ្រាប់មិនទាន់ផ្ទុះ កាលពីសម័យសង្គ្រាម។ តំបន់ប្រាសាទចំនួន២នោះ គឺប្រាសាទព្រះវិហារ និងតំបន់ប្រាសាទកោះកេរ ដែលកម្ពុជាបានស្នើដាក់ទៅជាសម្បត្តិបេតិភណ្ឌពិភពលោក។

លោក គង់ ពុទ្ធិការ អគ្គនាយក នៃអាជ្ញាធរជាតិព្រះវិហារ បានថ្លែងប្រាប់ “កម្ពុជាថ្មី” ថា មកដល់ពេលនេះ នៅតំបន់ប្រាសាទកោះកេរ មិនទាន់ដោះមីនអស់ទេ បើតាមផែនទីរបស់ស៊ីម៉ាក់ (CMAC) គឺនៅសល់ផ្ទៃដីមួយចំនួនតួចប៉ុណ្ណោះ ដែលត្រូវធ្វើការដោះមីនបន្ថែមទៀត និងបង្ហើយ ហើយតំបន់នេះ ស៊ីម៉ាក់ក៏ធ្លាប់ដោះច្រើនដងមកហើយ ប៉ុន្តែមិនទាន់អស់ ដែលត្រូវពិនិត្យឡើងវិញ។
ចំណែកនៅប្រាសាទព្រះវិហារ ក៏បានដោះច្រើនលើកដែរ ប៉ុន្តែក្រោយពីមានបញ្ហាជម្លោះប្រដាប់អាវុធជាមួយថៃ កាលពីឆ្នាំ២០០៨ ចាំបាច់ត្រូវតែពិនិត្យឡើងវិញ ដើម្បីកុំឱ្យមានបញ្ហាគ្រោះថ្នាក់ណាមួយដល់អ្នកគ្រប់គ្រង ក៏ដូចជាប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

សូមបញ្ជាក់ថា កាលពីថ្ងៃសុក្រ ទី២៧ ខែសីហា ឆ្នាំ២០២១ អាជ្ញាធរជាតិព្រះវិហារបានរៀបចំកិច្ចប្រជុំមួយ ស្តីពីការងារបោសសម្អាតមីនក្នុងរមណីយដ្ឋានប្រាសាទព្រះវិហារ និងកោះកេរ ដឹកនាំ ដោយមានការចូលរួមពី ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន មន្ត្រី តំណាងអង្គភាព CMAC និងអ្នកពាក់ព័ន្ធយ៉ាងច្រើន ហើយកិច្ចប្រជុំបានលើកឡើងពី ការប្រើប្រាស់ទីតាំងបង្ហាញ ដែលមានការឯកភាពគ្នា នីតិវិធីនៃការស្នើសុំការបោសសម្អាតមីន និងនីតិវិធីសហការគ្នារវាង CMAC និងអាជ្ញាធរជាតិព្រះវិហារ។
លោក គង់ ពុទ្ធិការ បានបញ្ជាក់ដែរថា កិច្ចប្រជុំនេះ បានកំណត់ចំណុចអាទិភាពជាមុនសិន ដោយសារតែផ្ទៃដីនៅប្រាសាទព្រះវិហារមានទំហំធំ ប្រមាណ២០,០០០ហិកតា ដូច្នេះត្រូវតែពិនិត្យចំណុចអាទិភាព និងលើកជាផែនការសកម្មភាពជាមួយស៊ីម៉ាក់ជាមុនសិន៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


