ព័ត៌មានជាតិ
ចាន់ រតនា កំពុងតាមដាន Eko Roni ដែលផ្តួល Liu Peng ត្រឹមតែ១០វិនាទី
អ្នកលេងគុនចម្រុះលេខ១កម្ពុជា ចាន់ រតនា នៅតែកំពុងតាមដានកីឡាករឥណ្ឌូណេស៊ី Eko Roni Saputra ដែលបានប្រកាសចង់ជួបរូបគេ និងសងសឹកឲ្យមិត្តរួមជាតិពីរនាក់ដែលធ្លាប់សន្លប់ក្រោមផ្លែកណ្តាប់ដៃអ្នកលេងគុនចម្រុះកម្ពុជា។
អ្នកគាំទ្របានដឹងស្រាប់ហើយថា កាលពីប៉ុន្មានខែមុន តារាប្រដាល់ឥណ្ឌូណេស៊ី Eko Roni បានប្រកាសជួបកីឡាករ ចាន់ រតនា ដើម្បីបញ្ជាក់ឲ្យច្បាស់ពីសមត្ថភាពរបស់ខ្លួន និងសងកីឡាករឥណ្ឌូណេស៊ីពីរនាក់គឺ Agustian និង Abrou Fernandes ដែលបានចាញ់ ចាន់ រតនា ទឹកទី២ដូចគ្នា។
យ៉ាងណា ដោយសារបញ្ហាកូវីដ-១៩មិនទាន់ស្ងប់ស្ងាត់ ការផ្គូផ្គងត្រូវបានរៀបចំឲ្យកីឡាករឥណ្ឌូណេស៊ីរូបនេះជួបកីឡាករចិន Liu Peng Shuai កាលពីដើមខែសីហាកន្លងទៅនេះ។ ជំនួបនេះ កីឡាករឥណ្ឌូណេស៊ីបានប្រើពេលតែ១០វិនាទីក្នុងទឹកទី១ដើម្បីកីឡាករចិននេះឲ្យសន្លប់ក្នុងទឹកទី១ដោយកណ្តាប់ដៃតែមួយដៃគត់។

ជុំវិញការប្រកួតនេះ ចាន់ រតនា បាននិយាយថា ៖«ប្រកួតនេះ វាលឿនពេក។ ដៃគូចិននោះ គាត់ប្រហែសបន្តិច ចូលដៃរបស់ Eko Roni មួយដៃសន្លប់ឈឹង។ ដល់អីចឹងទៅ ពិបាកតាមដានមើលតិចនិកគាត់ឲ្យបានច្បាស់លាស់។ តែមិនបញ្ហាទេ ខ្ញុំគិតថា ខ្ញុំអាចតាមដានមើលតិចនិកគាត់វីដេអូផ្សេងៗទៀត។ ជាពិសេសវីដេអូដែលគាត់វ៉ៃមុនពេលគាត់វ៉ៃជាមួយដៃគូចិន»។
សម្រាប់ការតាមដាននេះគឺអ្នកលេងគុនខ្មែរ ចាន់ រតនា ស្វែងយល់ពីចំណុចខ្លាំង និងខ្សោយរបស់ Roni ដើម្បីត្រៀមខ្លួនឲ្យបានល្អឥតខ្ចោះសម្រាប់ជំនួបដែលអាចនឹងកើតមានរវាងអ្នកទាំងពីរនាពេលខាងមុខ។

ចាន់ រតនា បានប្រាប់ថា ចាប់តាំងពី Roni បានប្រកាសចង់ជួប និងសងសឹកឲ្យមិត្តរួមជាតិមក រូបគេបានហ្វឹកហាត់ជារៀងរហូត ជាពិសេសផ្តោតលើកម្លាំងស៊ុហ្វ និងក្បាច់ក្រោមដែលរូបគេជឿជាក់ថា កីឡាករឥណ្ឌូណេស៊ីរូបនេះល្អជំនាញក្រោម។ រហូតដល់ពេលនេះ ការផ្គូផ្គងរវាងជើងខ្លាំងកម្ពុជា និងអ្នកលេងគុនចម្រុះឥណ្ឌូណេស៊ីមិនទាន់ត្រូវបានប្រកាសឡើយ ប៉ុន្តែ រតនា នៅតែផ្តោតលើការហ្វឹកហាត់ជានិច្ចដើម្បីធ្វើយ៉ាងណាឲ្យអ្វីៗល្អប្រសើរមុនពេលការប្រកួតត្រូវបានប្រកាសឡើង៕
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១៧ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ



