ព័ត៌មានជាតិ
សមត្ថកិច្ចបញ្ជាក់ចំណាត់ការ លើករណីអនុវត្តច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអំពើហិង្សា កាលពីយប់មិញ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ បានចេញសេចក្ដីបំភ្លឺមួយ ទាក់ទង នឹងករណីអនុវត្តច្បាប់ចរាចរណ៍ ហើយបង្កឲ្យមានអំពើហិង្សា ដែលបានកើតឡើង នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការស្នងការ និងជាអ្នកនាំពាក្យនៃស្នងការដ្ឋាន នគរបាលរាជ ធានីភ្នំពេញ បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នាព្រឹកថ្ងៃទី៩ ខែកញ្ញានេះថា ដោយអនុវត្ត តាមបទបញ្ជារបស់លោកនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ គឺមាន៣ចំណុច ដូចខាងក្រោម៖
១.មន្ត្រីអន្តរាគមន៍ ដែលបានបង្កការរងរបួស ដល់ស្ត្រីម្នាក់បណ្តាលឲ្យបែកក្បាល ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាន នគរបាលខណ្ឌ៧មករា បន្ទាប់ពីពេលកេីតហេតុរួច។
២. បេីស្រាវជ្រាវហេីយ ឃេីញថាមានកំហុស មន្ត្រីបង្កនឹងត្រូវអនុវត្ត បន្តតាមនីតិវិធីច្បាប់ ក៏ដូចជាការអនុវត្តវិន័យកងកម្លាំងផងដែរ។
៣. ចំពោះអ្នកបេីកបរល្មេីសច្បាប់ បេីកបរគេចពីសមត្ថកិច្ច ក៏នឹងត្រូវអនុវត្តតាមច្បាប់ផងដែរ
សូមជម្រាបថា នៅយប់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ មានហេតុការណ៍ ប៉ះទង្គិចរវាងនគរបាលអន្តរាគមន៍ និង ប្រជាពលរដ្ឋ មិនគោរពច្បាប់ចរាចរណ៍២នាក់ ដោយក្នុងហេតុការណ៍នេះ បណ្តាលឲ្យនារីម្នាក់ រងរបួសបែក ក្បាល។
នារីរងគ្រោះ ដែលរងរបួស បែកក្បាលនោះ មានឈ្មោះ ងន ស្រីនិច អាយុ២២ឆ្នាំ ស្នាក់នៅបុរីលឹម ឈាង ហោចំការដូង។ ចំណែកឯសមត្ថកិច្ច ដែលយកអាយកូម វាយចំក្បាលនារីរូបនោះ មានឈ្មោះ ម៉ាត់ពិសី។
បើតាមសេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា គេឃើញប្រុសស្រីមួយគូជិះម៉ូតូឌុបគ្នា ដោយ មិនមានមួកសុវត្ថិភាព ហើយពេលជួបនគរបាល ដែលកំពុងត្រួតពិនិត្យ ក៏ព្យាយាមជិះគេច។ ក៏ប៉ុន្ទែមន្ត្រី នគរបាល ក៏បានប្រើអាយកូម វាយសម្តៅបុរសជាអ្នកឌុប តែមិនត្រូវអ្នកឌុបទេ បែរជាត្រូវនារីខាង ក្រោយទៅវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


