ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រី ៖ ការរៀបចំច្បាប់ពាក់ព័ន្ធវិស័យសារព័ត៌មាន មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មាននោះទេ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ការរៀបចំ និងការបង្កើតច្បាប់ ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាន មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មាននោះទេ តែដើម្បីការពារអ្នកសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងតាមច្បាប់។

ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០២៤នេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដោយកត់សម្គាល់ថា កន្លងទៅ នៅពេលរាជរដ្ឋាភិបាល បានលើកឡើងអំពីការរៀបចំបទដ្ឋានច្បាប់ ដើម្បីគ្រប់គ្រងទៅលើវិស័យអ្វីមួយ តែងតែមានទស្សនៈមួយចំនួនសង្ស័យ និងចោទថា រាជរដ្ឋាភិបាល រៀបចំច្បាប់ឡើងដើម្បីតែបិទលំហប្រជាធិបតេយ្យ និងសិទ្ធិសេរីភាព ជាពិសេសព័ត៌មាននឹងវិស័យសារព័ត៌មាន។
សម្ដេចនាយករដ្ឋមន្ត្រី បានថ្លែងថា «ច្បាប់នៅគ្រប់ប្រទេស វាតែងតែមាន ហើយខ្ញុំរស់នៅប្រទេសប្រជាធិបតេយ្យយូរឆ្នាំមកហើយ ប្រជាធិបតេយ្យដែលមានសុពលភាព និងមានភាពធន់ និងនិរន្តភាព គឺមូលដ្ឋានច្បាប់ជាគោល ប្រជាធិបតេយ្យ អត់មានច្បាប់ គេហៅថា អាណាធិបតេយ្យ»។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការរៀបចំ និងការបង្កើតច្បាប់ ពាក់ព័ន្ធនឹងវិស័យសារព័ត៌មាននាពេលកន្លង និងទៅថ្ងៃអនាគត មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មាននោះទេ តែដើម្បីការពារអ្នកសារព័ត៌មាន។ ការពារអ្នកសារព័ត៌មាន ដែលអនុវត្តត្រឹមត្រូវតាមក្រមសីលធម៌វិជ្ជាជីវៈ និងតាមច្បាប់។
ប្រមុខរាជរដ្ឋាភិបាល បានថ្លែងទៀតថា «តាមពិត ការចេញច្បាប់ដើម្បីអី មិនមែនដើម្បីបិទសិទ្ធិអ្នកសារព័ត៌មាននោះទេ ប៉ុន្តែគឺផ្ទុយទៅវិញគឺដើម្បីការពារអ្នកសារព័ត៌មាន ការពារអ្នកសារព័ត៌មាន ដែលប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ ការពារតម្លៃរបស់ខ្លួនទៅវិញ បើគាត់ធ្វើអីមួយគេចោទប្រកាន់គាត់ មានច្បាប់ការពារ បើគាត់អនុវត្តតាមក្រមសីលធម៌ និងតាមច្បាប់របស់គាត់ នេះជាការការពារសិទ្ធិសេរីភាពរឹងមាំ ទៅវិញទេ ដោយសារច្បាប់»។
បើតាមសម្ដេចនាយករដ្ឋមន្ត្រី ប្រសិនបើមិនច្បាប់ទេនោះ នឹងពិបាកនៅក្នុងការកំណត់សិទ្ធិសេរីភាព ថាតើត្រូវមានកម្រិតណា ទាំងសិទ្ធិរបស់អ្នកសារព័ត៌មាន ក៏ដូចជាសិទ្ធិរបស់ប្រជាពលរដ្ឋ៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៥ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ