ព័ត៌មានជាតិ
កម្ពុជា បង្កើតឱ្យមានច្បាប់“ការគ្រប់គ្រងទឹកស្អាត” ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃ
ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ JICA របស់ជប៉ុន បានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងល្អជាមួយគ្នា ដើម្បីបង្កើតបាននូវច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” នៅកម្ពុជាលើកដំបូង ដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។

ច្បាប់ស្តីពី “ការគ្រប់គ្រងទឹកស្អាត” នេះ គឺបានកំណត់អំពីក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ការផ្គត់ផ្គង់ទឹកស្អាតនៃកម្ពុជា។ ការបង្កើតច្បាប់នេះ គឺមានគោលបំណងធានាគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ ព្រមទាំងចូលរួមលើកកម្ពស់សុខុមាលភាពសាធារណៈ និងជីវភាពរស់នៅរបស់ប្រជាជនប្រកបដោយបរិយាបន្ន។
មាត្រា៦នៃច្បាប់នេះ បានចែងនូវគោលការណ៍សំខាន់ៗចំនួន៤ស្តីបញ្ហាទឹកស្អាត គឺទី១ ឱ្យមានតម្លាភាពក្នុងការផ្តល់សេវាទឹកស្អាត ទី២ ធ្វើឱ្យមានសមភាព និងមិនមានការរើសអើងរវាងអ្នកផ្តល់សេវា និងអ្នកទទួលសេវាទឹកស្អាត។ ទី៣ លើកទឹកចិត្តដល់អ្នកវិនិយោគគិនជាតិ និងអន្តរជាតិចូលរួមវិនិយោគវិស័យទឹកស្អាតនៅកម្ពុជា និងទី៤ ផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាតដោយឈរលើលក្ខខណ្ឌ៤យ៉ាង គឺទឹកស្អាតត្រូវមានគុណភាព សុវត្ថិភាព និរន្តរភាព និងតម្លៃសមរម្យ។

ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ JICA របស់ជប៉ុន បានរួមសហការអនុវត្តគម្រោងជាបន្តបន្ទាប់លើវិស័យទឹកស្អាតនៅកម្ពុជា។ ទន្ទឹមនោះ សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងទឹកស្អាត ត្រូវបានផ្ដួចផ្ដើម និងគាំទ្រក្នុងជំហានដំបូងតាមរយៈគម្រោងពង្រឹងសមត្ថភាពគ្រប់គ្រងវិស័យទឹកស្អាតទីប្រជុំជនកម្ពុជា (ជំហានទី៣) ដែលបានអនុវត្តចាប់ពីឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរូមគ្នារវាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងអង្គការ JICA កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
អង្គការ JICA គឺជាដៃគូអភិវឌ្ឍដ៏យូរអង្វែងលើវិស័យទឹកស្អាតនៅកម្ពុជា។ អង្គការ JICA បានប្តេជ្ញាចិត្តធ្វើការងារយ៉ាងជិតស្និតជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចឱ្យបាននូវការទទួលបានទឹកស្អាត និងសុវត្ថិភាពសម្រាប់ប្រជាជនកម្ពុជាទាំងមូលនាពេលអនាគត៕
-
កីឡា៦ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា២ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៧ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


