ព័ត៌មានជាតិ
លោក វង្សី វិស្សុត៖ នីតិរដ្ឋ ជាមូលដ្ឋានគ្រឹះក្នុងការគ្រប់គ្រងប្រទេសឱ្យមានភាពខ្លាំង
នីតិរដ្ឋ ជាមូលដ្ឋានយ៉ាងសំខាន់ក្នុងការគ្រប់គ្រងប្រទេសឱ្យមានភាពខ្លាំង រឹងមាំ ជឿជាក់ គោរពសិទ្ធមនុស្ស និងការអភិវឌ្ឍ ពិសេសយុត្តិធម៌សង្គម។ នេះជាការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា សម្រាប់កម្ពុជា នីតិរដ្ឋដែលមានចារឹកក្នុងរដ្ឋធម្មនុញ្ញ គឺជាការគ្រប់គ្រងរដ្ឋ ដែលយកច្បាប់ជាធំ ដើម្បីបន្តការពារ និងកសាងប្រទេស ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដូចមាន ចែងក្នុងយុទ្ធសាស្ត្របញ្ចកោណ។ បើតាមលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ នៅកម្ពុជាបច្ចុប្បន្ន ស្ថានភាពច្បាប់មានអត្តសញ្ញាណបែបចម្រុះពណ៌ និងចម្រុះប្រព័ន្ធ ដែលលាយឡំដោយច្បាប់បែបប្រពៃណីផង ច្បាប់បែបទំនើបផង និងទស្សនវិជ្ជាច្បាប់បែបចម្រុះផង ដែលស្ថិតនៅជាមួយគ្នាដោយសុខដុមនីយកម្មខ្លះ ដោយភាពផ្ទុយគ្នាខ្លះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានរំលឹកពីភាពចាំបាច់ក្នុងការកសាងប្រព័ន្ធច្បាប់ ដែលមានប្រសិទ្ធភាព សង្គតិភាព សន្តិសុខគតិយុត្ត ភាពអាចប៉ាន់ប្រមាណបាន។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ បានធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី១ របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីប្រមូលធាតុចូលក្នុងការរៀបចំទស្សនាទាននៃការរៀបចំការកែទម្រង់ច្បាប់ ក៏ដូចជាផ្លាស់ប្តូរទស្សនៈ និងមតិយោបល់លើការរៀបចំក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល។

លោក វង្សី វស្សុត បានលើកឡើងថា គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ មានគោលដៅរៀបចំនូវនិម្មាបនកម្ម ក៏ដូចជាផែនទីបង្ហាញផ្លូវ ទាំងរយៈពេលខ្លី មធ្យម និងវែង ព្រមទាំងផែនការសកម្មភាព ដើម្បីឈានទៅសម្រេចគោលដៅនិងបង្គោលចរសំខាន់ៗនៃការកែទម្រង់ច្បាប់នៅកម្ពុជា។ ទន្ទឹមគ្នានេះ ភាពចាំបាច់ក្នុងការពង្រឹងយន្តការតាក់តែង អនុវត្ត តាមដាន និងវាយតម្លៃការអនុវត្តច្បាប់នៅគ្រប់ដំណាក់កាលនៃវដ្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដោយចាប់ផ្តើមពីការពិនិត្យអំពីតម្រូវការនៃវិធានការច្បាប់ ការរៀបចំ និងតាក់តែងសេចក្តីព្រាង ការអនុម័តនិងដាក់ឱ្យអនុវត្ត ការផ្សព្វផ្សាយនិងណែនាំអនុវត្ត ការពិនិត្យនិងវាយតម្លៃប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការអនុវត្ត និងការលើកសំណើនិងរៀបចំវិសោធនកម្មច្បាប់។ នេះជាការគូសរំលេចបន្ថែមរបស់លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត។

ជាការណែនាំសម្រាប់ការអនុវត្តការងារដ៏សំខាន់នេះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានផ្តល់ទស្សនាទានសំខាន់ៗពាក់ព័ន្ធនឹងការកំណត់ចក្ខុវិស័យ បេសកកម្ម និងយុទ្ធសាស្ត្រគន្លឹះរបស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្នុងក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល ព្រមទាំងណែនាំឱ្យពន្លឿនការបង្កើតគណៈកម្មការជំនាញ និងក្រុមការងារបច្ចេកទេសផ្សេងៗចំណុះឱ្យគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


