ព័ត៌មានជាតិ
រូបភាពឯកសារ មន្ត្រីអនុវត្តច្បាប់រងរបួស ដោយសារជនល្មើសបើកបរបុក និងមិនគោរពច្បាប់ចរាចរណ៍
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញរូបភាពឯកសារជាច្រើនសន្លឹក អំពីករណីមន្ត្រីអនុវត្តច្បាប់ ដែលបានរងរបួសធ្ងន់ស្រាល នាពេលកន្លងមក ដោយសារការ បើកបរ មិនគោរពច្បាប់ចរាចរណ៍ និងបើកបុកក្នុងស្ថានភាពស្រវឹង។
ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដែលបានសរសេរខ្លឹមសារ អមជាមួយរូបភាពជាច្រើនសន្លឹកថា «រូបភាពឯកសារ ដែលមន្ត្រីអនុវត្តច្បាប់ជាច្រើននាក់ ត្រូវបានរងរបួសគ្រោះថ្នាក់ធ្ងន់ស្រាល នាពេលកន្លងមក ដោយសារជនល្មើស បើកបរបុកក្នុងស្ថានភាពស្រវឹង បើកបរដោយមិនគោរពច្បាប់ចរាចរណ៍»។
ការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានគេកត់សម្គាល់ឃើញថា បានជួយកាត់បន្ថយករណីគ្រោះចរាចរណ៍យ៉ាងច្រើន ហើយកាលពីពេលថ្មីៗនេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហា ផ្ទៃ ក្នុងនាមប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ក៏បានក្រើនរំលឹកដល់មន្ត្រី មានសមត្ថ កិច្ចដឹកនាំ និងប្រតិបត្តិការអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោកទាំងអស់ សូមបន្តរឹតបន្តឹងការអនុវត្តឲ្យបានសកម្ម គ្មានការលើកលែង ឬយោគយល់អ្វីទាំងអស់ ពីព្រោះនេះជាភារកិច្ចការពារ សេចក្ដីសុខ សុវត្ថិភាព និងអាយុជីវិតប្រជាពលរដ្ឋ៕





-
ព័ត៌មានជាតិ៦ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
សន្តិសុខសង្គម២ ថ្ងៃ agoនគរបាលព្រហ្មទណ្ឌ សហការជាមួយនគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ២នាក់ ករណីឃាតកម្ម នៅវៀតណាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ចរាចរណ៍៦ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
កីឡា៤ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


