ព័ត៌មានជាតិ
លោក ស សុខា ប្រកាសប្រើកណ្តាប់ដៃដែកដកចោលមន្ត្រីណាដែលជាប់ពាក់ព័ន្ធនឹងគ្រឿងញៀន
លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសដាច់ខាតថា គ្រប់មន្ត្រីក្រោមឱវាទ កងកម្លាំងប្រដាប់អាវុធទាំងអស់ ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ បើតេស្តឃើញមានសារធាតុញៀន គឺត្រូវបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិតែម្តង។

លោកប្រកាសបែបនេះ នៅក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនូវមជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាជនរងគ្រោះ ប៉ោយប៉ែត នៅខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៨ ខែធ្នូនេះ។ ការធ្វើបែបនេះ គឺលោកចង់បង្ហាញជាគម្រូល្អដល់យុវជនជំនាន់ក្រោយ ហើយប្រសិនជាមិនយកពេលវេលានេះមកបោសសម្អាតបញ្ហាទាំងនេះទេ គឺមិនមានពេលចាត់ចំណាត់ការលើរឿងទាំងនេះឡើយ។

សូមជម្រាបថា រយៈពេលកន្លងមក មានមន្ត្រីមួយចំនួនត្រូវបានឃាត់ខ្លួនដោយសាររកឃើញមានសារធាតុញៀននៅក្នុងខ្លួន និងត្រូវបានចាត់វិធានការទៅតាមផ្លូវច្បាប់។ ចំណាត់ការនេះ ក៏ជាគោលនយោបាយរបស់លោក ស សុខា ក្នុងការបោសសម្អាតមន្ត្រីដែលប្រើប្រាស់សារធាតុញៀននៅក្នុងអាណត្តិដែលលោកកាន់តំណែងផងដែរ។ ដោយឡែក កាលពីខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ត្រីនគរបាល១១រូបនៅខេត្តព្រៃវែង ត្រូវបានរកឃើញថា មានសារធាតុញៀន និងបានបញ្ជូនទៅកាន់មណ្ឌលស្តារនីតិសម្បទា ព្យាបាល បន្សាបអ្នកញៀនគ្រឿងញៀន ក្នុងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងដោះស្រាយតាមផ្លូវច្បាប់។

លោក ស សុខា បានគូសបញ្ជាក់ថា ចំពោះមន្ត្រីស៊ីវិល គឺមិនទាន់មានការណែនាំណាជារួមនោះទេ។ ប៉ុន្តែ លោកបានផ្តាំផ្ញើ និងសំណូមពរដល់អ្នកពាក់ព័ន្ធនឹងសារធាតុញៀន គឺត្រូវដើរចេញឱ្យឆ្ងាយ ហើយប្រសិនជាដឹងខ្លួនថា កំពុងតែពាក់ព័ន្ធនឹងគ្រឿងញៀន គឺត្រូវរកវិធីផ្តាច់ឱ្យបានលឿនបំផុត។ លោកបានបញ្ជាក់បន្ថែមថា មកដល់សព្វថ្ងៃ ការជួញដូរគ្រឿងញៀន គ្មាននរណាម្នាក់រស់នៅបានសុខស្រួល និងមានកប់ពពកនោះទេ៕

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន លើកយកជម្លោះព្រំដែនកម្ពុជា-ថៃនិងឧក្រិដ្ឋកម្មអនឡាញ ពិភាក្សាជាមួយ ម៉ាក្រុង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពលរដ្ឋថៃ រាប់ពាន់នាក់រត់ភៀសខ្លួន បន្ទាប់ពីយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកនៅព្រំដែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារ ដុតកម្ទេចចោលដូងក្រអូប១៥០០គីឡូក្រាម ដែលលួចនាំចេញពីថៃ ឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាដោយខុសច្បាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រុស្ស៊ី អះអាងថា ប្រទេសមួយចំនួន ត្រៀមបញ្ជូនក្បាលគ្រាប់នុយក្លេអ៊ែរ ឲ្យអ៊ីរ៉ង់ ដោយផ្ទាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា ទទួលរងឥទ្ធិពលពីព្យុះមួយទៀត គឺព្យុះទី២ ឈ្មោះ សេពផេត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជប៉ុន ប្រកាសពង្រឹងទំនាក់ទំនងកងទ័ពជាមួយកម្ពុជាឱ្យកាន់តែរឹងមាំ
-
នយោបាយ៦ ថ្ងៃ ago
ក្រោយបិទនាំចូលឥន្ធនៈនាយករដ្ឋមន្ត្រីថានៅអាចឆ្លើយតបថែមទៀតបើថៃចង់លេង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
PTT៖ ការផ្អាកនាំចូលប្រេងថៃរបស់កម្ពុជា មិនប៉ះពាល់ធ្ងន់ធ្ងរដល់ចំណូលក្រុមហ៊ុនទេ