សន្តិសុខសង្គម
លោកស្នងការរាជធានី ណែនាំឲ្យមន្ត្រីនគរបាល ដែលទទួលបានមុខតំណែងថ្មី ត្រូវបម្រើពលរដ្ឋឲ្យបានល្អ
លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក នៅព្រឹកថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង ជូនមន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
ក្នុងនោះដែរ ក៏មានការរៀបចំកិច្ចប្រជុំប្រចាំខែធ្នូ និងទិសដៅការងារប្រចាំខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង ១៤ ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ផងដែរ។
នៅក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើ និងណែនាំដល់មន្ត្រីនគរបាល ដែលទើបទទួលបាន ការតែងតាំងមុខតំណែងថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ លើការបំពេញភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវតែបម្រើប្រជាពលរដ្ឋឲ្យបានល្អ។
ម្យ៉ាងវិញទៀត ផ្នែកជំនាញផ្សេងៗទៀត ដូចជា៖ ចរាចរណ៍ និងសណ្តាប់ធ្នាប់ជាដើម ត្រូវអនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ ដោយមានកាយវិការ និងសម្ដីឲ្យបានសមរម្យ ជាមួយប្រជាពលរដ្ឋ។ ចំពោះការងាររក្សាសន្តិសុខសុវត្ថិភាព គ្រប់កងកម្លាំងចំណុះនៃស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញទាំងអស់ ត្រូវតែពង្រឹងការល្បាត ដើម្បីបង្ការ ទប់ស្កាត់បទល្មើសនានា កុំឲ្យកើតមានឡើង៕




-
ព័ត៌មានជាតិ១ សប្តាហ៍ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


