ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំងបញ្ជាក់ថា រដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជាមិនមានចែងអំពី ការចាត់តាំងព្រះរជ្ជទាយាទឡើយ
ក្រសួងព្រះបរមរាជវាំងបានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា រដ្ឋធម្មនុញ្ញ និងច្បាប់កម្ពុជាមិនមានចែងអំពី ការចាត់តាំងព្រះរជ្ជទាយាទឡើយ បន្ទាប់ពីអត្ថបទកាសែតបរទេសមួយចំនួនបានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជាមួយព្រះអង្គបានដាក់ស្នើសុំទិញក្លិបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំងក្នុងតម្លៃ ១០០ លានអឺរ៉ូ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះ បានបង្ហាញថា៖ “ក្រសួងព្រះបរមរាជវាំងមានកិត្តិយស សូមជម្រាបជូនសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាបថា ក្នុងរយៈពេលថ្មីៗនេះមានអត្ថបទកាសែតបរទេសមួយចំនួន បានចុះផ្សាយពាក់ព័ន្ធដល់ព្រះអង្គម្ចាស់រជ្ជទាយាទ “Prince Héritier” នៃព្រះរាជាណាចក្រកម្ពុជាមួយព្រះអង្គ បានដាក់ស្នើសុំទិញក្លិបបាល់ទាត់ AS Saint-Etienne របស់ប្រទេសបារាំងក្នុងតម្លៃ ១០០ លានអឺរ៉ូ”។
សេចក្ដីប្រកាសបានបញ្ជាក់បន្តថា៖ “យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រុមប្រឹក្សារាជសម្បត្តិនៃព្រះរាជាណាចក្រកម្ពុជាមិនមានចែងអំពី ការចាត់តាំងព្រះរជ្ជទាយាទ “Prince Héritier” ទេ ហើយក៏ពុំមានចែងអំពីស្ថាប័ន ឬបុគ្គលណាមួយមានសិទ្ធិអំណាចចាត់តាំងព្រះរជ្ជទាយាទឡើយ។ សេចក្តីដូចបានជម្រាបជូនខាងលើ សូមសាធារណជនជាតិ-អន្តរជាតិ មេត្តាជ្រាប”។
តាមការផ្សាយដោយសារព័ត៌មានដ៏ល្បីៗដូចជា Le Parisien, Yahoo Sport និង Archysport នៅថ្ងៃអាទិត្យ ទី១៩ ខែកញ្ញា ឆ្នាំ២០២១ បានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ បានដាក់សំណើចំនួន ១០០ លានអឺរ៉ូ កាលពីថ្ងៃសុក្រ ដល់ធនាគារ KPMG បញ្ជាក់ពីបំណងធ្វើជាម្ចាស់ក្លិប AS Saint-Etienne ។ ក្រុមប្រឹក្សាភិបាលរបស់ក្លិប Saint-Etienne មិនទាន់មានប្រតិកម្មអ្វីនៅឡើយទេ ហេតុដូច្នេះការពិភាក្សាអាចនឹងចាប់ផ្តើមនៅថ្ងៃខាងមុខឆាប់ៗនេះ។
សារព័ត៌មានបារាំងបានបញ្ជាក់ថា ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីចក្រ គឺចៅប្រុសរបស់ព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ ដែលទ្រង់ក៏ស្រឡាញ់ប្រទេសបារាំងដូចជីតាទ្រង់ដែរ ហើយសម្តេចតាគឺជាមិត្តភក្តិផ្ទាល់របស់ឧត្តមសេនីយ៍ដឺហ្គោល៕
អត្ថបទ៖ ណារី

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


