ព័ត៌មានជាតិ
ព្រះបរមរាជវាំង នឹងបើកទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ ឡើងវិញនៅដើមខែក្រោយនេះ
ព្រះបរមរាជវាំង នឹងបើកទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលទស្សនាឡើងវិញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។ នេះបើយោងតាមលិខិត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ជម្រាបជូន ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍។

ក្រសួងព្រះបរមរាជវាំង នឹងបើកឱ្យដំណើរការឡើងវិញ សម្រាប់ទទួលភ្ញៀវទេសចរជាតិ-អន្តរជាតិ បានចូលទស្សនា ព្រះបរមរាជវាំង នៅដើមខែក្រោយនេះ បន្ទាប់ពីផ្អាកការចូលទស្សនាជាង ១ឆ្នាំ ដោយសារវិបត្តិជំងឺកូវីដ១៩ ពោលគឺចាប់តាំងពីពាក់កណ្តាល ខែមីនា ឆ្នាំ២០២១ ។

គួរបញ្ជាក់ថា សេចក្តីសម្រេចឱ្យបើកដំណើរការឡើងវិញនេះ ដោយយោងតាមព្រះរាជតម្រិះដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះកុរណាជាអង្គម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រីយានី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងតាមលិខិតលេខ ១០៥ លស.អអទ ចុះថ្ងៃទី០២ ខែវិច្ឋិកា ឆ្នាំ២០២២ របស់ក្រសួងទេសចរណ៍៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១២ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


