ព័ត៌មានជាតិ
ក្រសួងព្រះបរមរាជវាំង បង្ហាញការសោកស្ដាយ ចំពោះអគ្គិភ័យឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប
ក្រសួងព្រះបរមរាជវាំង បានបង្ហាញការសោកស្ដាយជាខ្លាំង ចំពោះហេតុការណ៍អគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប កាលពីយប់ថ្ងៃអាទិត្យ។

សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងព្រះបរមរាជវាំង នៅថ្ងៃទី ១៣ ខែមីនានេះ បានឲ្យដឹងថា នៅយប់ ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ២២ និង ០៥នាទី មានអគ្គិភ័យបានឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប ដែលបណ្ដាលមកពីការឆ្លងចរន្តអគ្គិសនី ( ទុស្សេខ្សែភ្លើង )។ ជាមួយគ្នានេះ ក្រសួងព្រះបរមរាជវាំង បានបង្ហាញការសោកស្ដាយជាពន់ពេក ចំពោះព្រឹត្តការណ៍ជាអកុសលនេះ។
សូមជម្រាបថា កាលពីវេលាម៉ោង ១០ និង ០៥នាទី យប់ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៣ មានហេតុការណ៍អគ្គិភ័យ ឆាបឆេះអគារព្រះរាជដំណាក់តូច នៃព្រះរាជដំណាក់ខេត្តសៀមរាប។
លោក ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប បានបង្ហោះសារនៅលើហ្វេសប៊ុករបស់លោកថា «យើងពិតជាសោកស្តាយ ចំពោះអគ្គីភ័យដែលបានឆាបឆេះអាគារមួយ នៃព្រះរាជដំណាក់សៀមរាប ដែលជាកន្លែងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុត កាលពីម៉ោង ១០:០៥នាទីយប់ ស្ថានភាពពេលនេះកម្លាំងសមត្ថកិច្ចបានជួយអន្តរាគមន៍ភ្លាមៗ រហូតគ្រប់គ្រងបានទាំងស្រុង»។
លោកអភិបាលខេត្ត បានថ្លែងអំណរគុណកងកម្លាំង ដែលបានអន្តរាគមន៍យ៉ាងទាន់ពេលវេលា និងសូមអរគុណដល់ប្រជាពលរដ្ឋ ដែលបានបារម្ភពីឧប្បត្តិហេតុនេះ៕

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


