ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ ចាប់ផ្ដើមហក់ឡើងខ្លាំង អាជ្ញាធរ ប្រាប់ពលរដ្ឋ ឱ្យប្រុងប្រយ័ត្ន
នៅក្នុងរយ:ពេល ២ ថ្ងៃចុងក្រោយនេះ ទឹកស្ទឹងសង្កែ បានហក់ឡើងខ្លាំង គួរឱ្យព្រួយបារម្ភ ដែលតម្រូវឱ្យអាជ្ញាធរតាមមូលដ្ឋានជាប់ដងស្ទឹង ប្រកាសដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្ន។

រយ:ពេល ២ ថ្ងៃ គិតចាប់ពីថ្ងៃទី ១៨ និង១៩ កញ្ញានេះ គេសង្គេតឃើញថា ភ្លៀងបានបង្អុរមកជាប់ៗគ្នា ទាំងថ្ងៃ ទាំងយប់ ឯប្រភពក្បាលស្ទឹងដូចជា ស្រុកសំឡូតជាដើម ក៏មានភ្លៀងធ្លាក់ឥតស្រាកដែរ ដែលអាចបង្កឱ្យទឹកក្នុងស្ទឹងសង្កែហក់ឡើងយ៉ាលឿនបែបនេះ។
ស្របពេលដែលទឹកស្ទឹងកំពុងស្ទុះឡើងបែបនេះ អាជ្ញាធរនៅតាមបណ្តាស្រុកដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ក៏បានប្រកាស និងជូនដំណឹងដល់ប្រជាពលរដ្ឋ ឱ្យបង្កើននូវការប្រុងប្រយ័ត្ន ពិសេសផ្ទះពលរដ្ឋណាដែលបានសាងសង់នៅលើច្រាំងស្ទឹង។

បើតាមមន្ត្រីជំនាញបានឱ្យដឹងថា ទឹកស្ទឹងអាចនៅតែបន្តហក់ឡើងខ្លាំងបន្ថែមទៀត ដោយសារតែតំបន់ខាងលើនៅតែមានភ្លៀងធ្លាក់ ដូច្នេះគួរតែប្រជាពលរដ្ឋមានការត្រៀមលក្ខណ:ប្រុងប្រយ័ត្នអោយបានខ្ពស់ បើទោះបីជាទឹកស្ទឹងមិនទាន់ឡើងដល់កម្រិតដែលត្រូវប្រកាសអាសន្នក៏ដោយ៕
អត្ថបទៈ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


