សន្តិសុខសង្គម
ទឹកស្ទឹងសង្កែ មានស្លែឡើងខ្លាំង មន្ត្រីជំនាញអះអាងថា មិនប៉ះពាល់ដល់ការប្រើប្រាស់ទេ
នៅក្នុងរយៈពេលជិតមួយខែចុងក្រោយនេះ គេសង្កេតឃើញទឹកស្ទឹងសង្កែហាក់បីដូចជាប្រែពណ៌ឡើងខៀវក្រម៉ៅ ដែលម្នាក់ៗយល់ឃើញថា អាចទំនងជាទឹកឡើងស្លែ និងមានការព្រួយបារម្ភដល់អ្នកប្រើប្រាស់ថែមទៀតផង។

បើគេពិនិត្យ និងសង្កេតមើលទៅលើលំហូរទឹកស្ទឹងសង្កែ គឺទឹកស្ទឹងហាក់មានសភាពហ្នឹង ដែលធ្វើឲ្យទឹកមានសភាពឡើងស្លែពណ៌ខៀវក្រម៉ៅ។
ជុំវិញបញ្ហានេះ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង បានគូសបញ្ជាក់ថា ករណីនេះ គឺលោកទទួលស្គាល់ថាពិតជាមានការកើតឡើងមែន ព្រោះជាទូទៅទឹកបើមិនហូរទេ គឺដាច់ខាតត្រូវតែឡើងស្លែមិនថាទឹកស្ទឹង បឹង ទន្លេ ឬព្រែក នោះឡើយ ប៉ុន្តែវាគឺជាស្លែធម្មជាតិ ដែលនេះគឺជាដំណាក់កាលទីពីរហើយដែលបញ្ហានេះបានកើតឡើង។

លោកប្រធានមន្ទីរបានបន្ថែមថា កាលពីរយៈពេលប្រមាណមួយខែមុន បញ្ហាស្លែនេះក៏បានកើតឡើងម្ដងរួចមកហើយ ប៉ុន្តែនៅពេលនោះដោយសារតែមានថ្ងៃក្តៅញឹកញាប់ ទើបធ្វើឱ្យស្លែទាំងនោះ រលាយបាត់បង់ខ្លះទៅវិញ លុះនៅលើកទី ២ ប្រហែលជាងកន្លះខែចុងក្រោយនេះ ដោយសារមានភ្លៀងធ្លាក់ជោគជាំផង និងមេឃត្រជាក់ផង ទើបធ្វើឱ្យស្លែទាំងនេះកើតឡើងជាថ្មីម្ដងទៀត។ នេះមិនមែនថា ក្រុមជំនាញមិនបានបើកបង្ហូរទឹកពីទំនប់សេកសក ឬពីទំនប់កង្ហតសោះនោះទេ ដោយគ្រាន់តែបើកតិចប៉ុណ្ណោះក្នុងគោលបំណងសន្សំសំចៃទឹក ព្រោះខ្លាចដាច់ទឹកនៅក្នុងដំណាក់កាលរដូវប្រាំងនេះ ឯទឹកដែលត្រូវបើកបង្ហូរចេញពីទំនប់សាលាតាអន ក៏បើកតិចដូចគ្នា ដូច្នេះការផ្លាស់ប្ដូរទឹកមិនអាចទាន់ពេលទើបធ្វើឲ្យទឹកស្ទឹងឡើងស្លែយ៉ាងដូច្នេះ។

លោក ខៃ សុដា បានសង្កត់ចុងក្រោយថា បើទោះបីជាទឹកស្ទឹងសង្កែនាពេលបច្ចុប្បន្នឡើងស្លែខ្លះក៏ដោយ ក៏មិនអាចធ្វើឲ្យប៉ះពាល់ដល់ការទាញយកទឹកឆៅទៅផលិតជាទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកឡើយ ព្រោះអង្គភាពរដ្ឋាករទឹកមានទីតាំងសម្រាប់ធ្វើការច្រោះចម្រាញ់ច្រើនដំណាក់កាល គឺមិនអាចបង្កឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់នោះឡើយ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


