ព័ត៌មានជាតិ
ទឹកស្ទឹងសង្កែ រីងដល់បាត ឡើងស្លែកាន់តែខ្លាំង គ្មានលំហូរ
រយៈពេលប្រមាណកន្លះខែកន្លងទៅនេះ គេសង្កេតឃើញថា ទឹកស្ទឹងសង្កែ មានសភាពរីងហួតដល់បាតស្ទឹង ហើយទឹកកាន់តែហោច លំហូរទឹកនឹង ស្លែក៏កើនឡើង តម្រូវឲ្យការទាញយកទឹកឆៅទៅផលិតទឹកស្អាតព្យាយាមខ្លាំងឡើង ដោយសារកម្ពស់ទឹកស្ថិតនៅទាបបាតស្ទឹង។

ជុំវិញករណីទឹកស្ទឹងឡើងស្លែស្ថិតនៅបាតស្ទឹងនេះ លោក ខៃ សុដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តបាត់ដំបង បានបញ្ជាក់ថា ថ្វីត្បិតតែពេលនេះគឺជារដូវប្រាំងក៏ដោយ ក៏ទឹកស្ទឹងមិនអាចរីងហួតដល់បាតស្ទឹងដែរ។ ទឹកនៅប៉ែកខាងលើ នៃទំនប់ស្ទាក់ទឹកកង្ហត និងទំនប់ពហុបំណងសេកសក នៅតែមានទឹកបរិបូណ៌ មិនមានកង្វះខាតទឹកឡើយ។

លោកប្រធានមន្ទីរ បានបន្ថែមថា បញ្ហាដែលគេសង្កេតឃើញទឹកស្ទឹងសង្កែមានការរីងហួតដល់បាតស្ទឹង ដោយសារមានសំណូមពរពីលោកអភិបាលខេត្ត ស្នើមន្ទីរជំនាញទម្លាក់ទ្វារទឹក ដើម្បីឲ្យនីវ៉ូទឹកស្ថិតនៅទាបបាតស្ទឹង ងាយស្រួលក្រុមការងារធ្វើការជួសជុលឆ្នេរស្ទឹង ហើយកន្លែងខ្លះមានការបាក់ស្រុតនៅម្ដុំវិមានឯករាជ្យ កណ្ដាលក្រុងបាត់ដំបង។

លោក ខៃ សុដា សង្កត់ធ្ងន់ថា បើទោះបីជាទឹកស្ទឹងគ្មានលំហូរ ពោរពេញដោយស្លែក៏ដោយ ក៏ទឹកមិនទាន់ក្លាយទៅជាប្រើការលែងកើតដោយសារជាតិពុលនោះឡើយ។ ក្នុងនោះ ទោះបីទឹកមានកម្រិតទាបពិតមែន ប៉ុន្តែស្ថានីយទាញយកទឹកឆៅទៅផលិតទឹកស្អាត អាចទាញយកឡើងទៅបាន ហើយអាចផលិតតាមស្តង់ដារ នៃកម្រិតទឹកស្អាតបាន នេះបើតាមការសិក្សារបស់លោក។
កាលពីព្រឹកថ្ងៃទី ១៩ ខែកុម្ភៈ ឆ្នាំ ២០២៦ នេះដែរ កម្ពុជាថ្មី មិនអាចទាក់ទងទៅលោក អ៊ុត ក្លឹង ប្រធានអង្គភាពរដ្ឋាករទឹកបាត់ដំបង បានទេ ជុំវិញការផលិតទឹកស្អាត ខណៈផ្ទៃទឹកស្ទឹងសង្កែបច្ចុប្បន្នពោរពេញដោយស្លែនោះ ៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


