ព័ត៌មានជាតិ
ទឹកជំនន់ក្បាលស្ទឹងហក់ឡើងខ្លាំង ពលរដ្ឋរស់នៅក្រុងបាត់ដំបងគួរប្រុងប្រយ័ត្ន
ប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង តាមបណ្ដោយដងស្ទឹងសង្កែ គួរបង្កើននូវការប្រុងប្រយ័ត្ន ព្រោះប៉ុន្មានថ្ងៃនេះ ទឹកដែលស្ថិតនៅក្បាលស្ទឹង ក្នុងស្រុកសំឡូត កំពុងហក់ឡើងខ្លាំងគួរឲ្យព្រួយបារម្ភ ដោយសារប៉ុន្មានថ្ងៃកន្លងមកនេះ ក្នុងស្រុកសំឡូតមានភ្លៀងធ្លាក់ជាប់ៗ គ្នា រហូត។

នៅព្រឹកថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២៥ នេះ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលតាសាញ ដឹកនាំកម្លាំងចុះជួយសម្រួលការធ្វើដំណើរឆ្លងកាត់របស់ប្រជាពលរដ្ឋនៅលើផ្លូវជាតិលេខ ៥៧.៧ ចំណុចភូមិតាសាញត្បូង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ខណៈទឹកកំពុងជន់ខ្លាំង ហើយបានលិចហូរកាត់ថ្នល់ចម្ងាយប្រមាណ ៥០០ ម៉ែត្រ។

បើតាមសេចក្ដីរាយការណ៍ពីកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា នៅក្នុងដំណាក់កាលជំនន់ទឹកភ្លៀងនេះ ធ្វើឲ្យទឹកក្នុងស្ទឹងហូរកួចខ្មួលខ្មាញ់ និងបង្កឲ្យដាច់ស្ពាននៅចំណុចអូរថ្ម ស្ថិតក្នុងភូមិតាទៀក ក្នុងឃុំតាតោក ស្រុកសំឡូត ដែលនៅតំបន់នោះប្រជាពលរដ្ឋមិនអាចធ្វើដំណើរឆ្លងកាត់បានឡើយ។

ប្រភពដដែល បានបន្តថា បើថ្ងៃនេះមេឃនៅតែបន្តធ្លាក់ភ្លៀងថែមទៀត នោះទឹកស្ទឹងសំឡូតអាចនឹងហក់ឡើងខ្លាំង និងអាចហូរចូលទៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ ពិសេសគឺលិចផលដំណាំតែម្ដង។

អាជ្ញាធរនៅទីនោះ ក៏បានលើកឡើងដែរថា ប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយដងស្ទឹងសង្កែ ក្នុងក្រុងបាត់ដំបង គួរបង្កើននូវការប្រុងប្រយ័ត្ន ប្រសិនបើថ្ងៃនេះក្នុងស្រុកសំឡូតនៅតែបន្តមានភ្លៀងធ្លាក់ថែមទៀត៕
អត្ថបទ ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


