ព័ត៌មានជាតិ
យកសំណាកមនុស្ស ១៤២នាក់ នៅផ្សារក្រមួន ភូមិឬស្សី បន្ទាប់ពីអ្នកជំងឺកូវីដបំប្លែងថ្មី ចូលទៅទិញម្ហូប
បន្ទាប់ពីទទួលព័ត៌មានថា មានអ្នកជំងឺបំប្លែងខ្លួនថ្មីម្នាក់ បានចូលទៅទិញម្ហូប នៅក្នុងផ្សារក្រមួន ភូមិឬស្សី ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួចមកក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកដល់បងប្អូនអាជីវករភ្លាមៗ។

យោងតាមសេចក្តីរាយការណ៍ពីលោក សេង វ៉ាន់ថា ចៅរងទី១សង្កាត់ស្ទឹងមាន២ បានឲ្យដឹងថា កាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី២១ ខែកញ្ញានេះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានចុះទៅយកសំណាកដល់បងប្អូនអាជីវករ និងអ្នកចូលផ្សារក្រមួន ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ បន្ទាប់ពីមានអ្នកកើតជំងឺកូវីដ១៩ បំប្លែងខ្លួនថ្មី បានចូលទៅទិញបន្លែត្រីសាច់ នៅផ្សារក្រមួននេះ។


លោកចៅរង បានបញ្ជាក់ចំពោះការចុះមកយកសំណាក ពីមនុស្សក្នុងផ្សារសរុប១៤២នាក់ ក្នុងនោះមានស្រី១០១ ប្រុស៤១នាក់ ជាលទ្ធផលរកឃើញអ្នកកើតជំងឺកូវីដបំប្លែងខ្លួនថ្មីម្នាក់ ជាស្ត្រីឈ្មោះ ទីម ស្រីមុំ អាយុ៣៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ១២កា ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ហើយត្រូវបានក្រុមគ្រូពេទ្យដឹកយកទៅព្យាបាលនៅមជ្ឈមណ្ឌលម៉ូឌែន២ភ្លាមៗផងដែរ។


លោក សេង វ៉ាន់ថា បានបញ្ជាក់ថា មុនដំបូងអាជ្ញាធរមានក្តីបារម្ភថា នឹងមានអ្នកឆ្លងជំងឺនេះច្រើន តែទីបំផុតមានតែម្នាក់ ក្នុងចំណោមមនុស្ស១៤២នាក់នេះ គឺដោយសារតែប្រជាពលរដ្ឋយើងបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ បានគ្រប់ៗគ្នាទៅហើយនោះ៕
អត្ថបទ៖ នរា
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


