Connect with us

ព័ត៌មានជាតិ

ទឹកជន់លិច​ បិទ​កំណាត់​ផ្លូវជាតិ​ទៅ​ខេត្តកំពង់ចាម ហាម​រថយន្ត​ធុន​ធ្ងន់បើក​ឆ្លង​កាត់​

បានផុស

នៅ

រដ្ឋបាលខេត្តកំពង់ចាម បាន​ជូនដំណឹងពី​ការ​បិទកំណាត់ផ្លូវលេខ៧ នៅត្រង់ចំណុចបង្គោលលេខ៨៩ ដល់បង្គោល​លេខ​៩១ ស្ថិតក្នុងភូមិខិតធំ ឃុំខ្វិតធំ ស្រុកព្រៃឈរជាបណ្តោះអាសន្ន ដោយ​មិនអនុញ្ញាតឱ្យរថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទឆ្លងកាត់​ឡើយ។

ខណៈ​ដែល​ខេត្តកំពង់ចាម កំពុងទទួលរងនូវឥទ្ធិពលនៃជ្រលងសម្ពាធទាបឥណ្ឌា ដែលបណ្តាលឱ្យភូមិសាស្ត្រក្នុងខេត្តកំពង់ចាមមួយចំនួន រងផលប៉ះពាល់ជំនន់ទឹកភ្លៀង ធ្វើឱ្យជន់លិចផ្លូវខេត្តនិងផ្លូវជាតិមួយចំនួន អាជ្ញាធរ​ខេត្ត​បាន​សម្រេច​ចាត់វិធានការ ដើម្បី​ទប់ស្កាត់ការរងខូចខាតផ្លូវជាតិ និងអាចបង្កឱ្យមានគ្រោះថ្នាក់ ក្នុងការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៧ នេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយ​គ្នា​នេះ អាជ្ញាធរ​ក៏​បាន​ណែនាំ​ដល់ម្ចាស់រថយន្តធុនធ្ងន់ និងរថយន្តក្រុមហ៊ុនដឹកជញ្ជូនធុនធ្ងន់គ្រប់ប្រភេទ ដែលធ្វើ ដំណើរចេញពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម ឆ្លងកាត់ក្នុងភូមិសាស្ត្រដូចត្រូវ​បិទ ឆ្ពោះទៅស្រុកជើងព្រៃ និងរាជធានីភ្នំពេញ ត្រូវវៀងតាមផ្លូវជាតិលេខ ៦០ (ផ្លូវទឹកឆា) ឬធ្វើដំណើរតាមផ្លូវជាតិលេខ៧០ ត្រង់កែងផ្សារព្រៃទទឹង និងផ្លូវខេត្ត​លេខ​២៧០ ឆ្លងកាត់តាមស្រុកកងមាស ឆ្ពោះទៅរកាកោងខេត្តកណ្តាល។

យោងសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាស កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ ដែលធ្វើឱ្យព្រះរាជាណាចក្រកម្ពុជា បានកំពុងបន្តទទួលរងឥទ្ធិពល នៃជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ធ្វើឱ្យមានភ្លៀងជាបន្តបន្ទាប់ក្នុងកម្រិតពីតិចទៅមធ្យម៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៧ នាទីutes មុន

មេបញ្ជាការអាវុធហត្ថខេត្តតាកែវ បេ្តជ្ញាអនុវត្តបទបញ្ជារាជរដ្ឋាភិបាល ក្នុងការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើស Online Scams

សន្តិសុខសង្គម១៧ នាទីutes មុន

រឿងចងការប្រាក់ ម្ចាស់បំណុលប្តឹងកូនបំណុលដាក់គុកបន្សល់កូនតូចៗបីនាក់រស់នៅជាមួយជីដូន

ព័ត៌មានអន្ដរជាតិ២៩ នាទីutes មុន

បានលេសទៀតហើយ! ថៃ ពង្រឹងកម្លាំងសន្តិសុខនៅតាមព្រំដែន ព្រោះទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំច្រើនពេក

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ២ ម៉ោង មុន

ព្យុះទី៦ឈ្មោះ វីពផា (Wipha) បន្តជះឥទិ្ធពលលើ កម្ពុជាដល់ថ្ងៃទី២៤កក្កដា

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានជាតិ១២ ម៉ោង មុន

អាជ្ញាធរ​​ស្នើ​​អ្នក​បត់​ជើង​តូច​នៅ​​ជិតច្រកចេញ​មុខ​ប្រលាន​យន្តហោះ ចូល​ខ្លួន​សុំ​ទោស​ជា​សាធារណៈ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ហួសចិត្ត! ថៃ រកឃើញមីនថ្មីថែមទៀតលើដីខ្លួនឯង តែបែរជាស្នើឲ្យអាស៊ានមកថ្កោលទោសកម្ពុជា ទៅវិញ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ក្នុងពេល២០ឆ្នាំដែលសន្លប់ ព្រះអង្គម្ចាស់អារ៉ាប៊ី សាអូឌីត ទទួលការព្យាបាលអ្វីខ្លះទើបអាចរក្សាព្រះជន្មបាន?

Sokha Hotels

ព័ត៌មានពេញនិយម