ព័ត៌មានជាតិ
មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ត្រៀមតំបន់រមណីយដ្ឋាន១០កន្លែង សម្រាប់ភ្ញៀវទៅកម្សាន្តក្នុងថ្ងៃភ្ជុំបិណ្ឌ
លោកប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានអោយដឹងថា មន្ទីរកំពុងត្រៀមតំបន់រមណីយដ្ឋានទេសចរណ៍ចំនួន១០កន្លែងសំខាន់ៗសម្រាប់ទទួលភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ តែត្រូវអនុវត្តន៍តាមវិធានសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ។

លោក ហម អារុណ ប្រធានការិយាល័យគ្រប់គ្រង់ឧស្សាហកម្ម ទេសចរណ៍ខេត្តបាត់ដំបង បានអោយដឹងថា មន្ត្រីជំនាញទេសចរណ៍កំពុងបន្តធ្វើការចុះផ្សព្វផ្សាយត្រួតពិនិត្យ និងវាយតម្លៃទីតាំង រមណីយដ្ឋានទេសចរណ៍ដែលត្រូវបើកដំណើរការនាឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខ គឺធ្វើយ៉ាងណា អោយម្ចាស់អាជីវកម្មទេសចរណ៍ទាំងនោះអនុវត្តន៍អោយបាននូវវិធានសុវត្តិភាពទេសចរណ៍ និងនីតិវិធីស្តង់ដាប្រតិបត្តិអប្បរបរិមា (SOP)តាមគន្លងប្រក្រតីភាពថ្មី ។
លោកបញ្ជាក់ថា នៅពេលបញ្ចប់ការផ្សព្វផ្សាយនឹងត្រួតពិនិត្យវាយតម្លៃរួចរាល់មន្ទីរនឹងដាក់លិខិតស្នើសុំទៅថ្នាក់ដឹកនាំខេត្តដើម្បីបើកអាជីវកម្មទេសចរណ៍ទាំងនេះអោយបានលឿន មុនថ្ងៃបុណ្យភ្ជុំបិណ្ឌខាងមុខ។

លោកបានបន្ថែមថា តំបន់ទេសចរណ៍ដែលត្រូវបើក១០ទីតាំងខាងមុខនេះគឺ រមណីយដ្ឋានភ្នំសំពៅ ប្រាសាទបាណន់ ប្រាសាទឯកភ្នំ អាងទឹកកំពីងពួយ ចម្ការធូរ៉េនអូរតង ថ្មដាចម្ការធូរ៉េន ទឹកធ្លាក់ចម្ការស្វាយ ទឹកធ្លាក់អូរជាំ វាលចំបាំងខេមសាយ និងរមណីយដ្ឋានទឹកធ្លាក់ភ្នំ៥៣ ។
លោក ហម អារុណ បញ្ជាក់ថា ដើម្បីដំណើរការរមណីយដ្ឋានរបស់ខ្លួនបាន ម្ចាស់រមណីយដ្ឋានទេសចរណ៍ត្រូវអនុវត្តន៍៣០ចំណុច ដោយលោកបង្ហាញត្រួសៗ ដូចជា ត្រូវធានាថា គ្រប់ភ្ញៀវទាំងអស់មុនចូលលេងកម្សាន្តត្រូវឆ្លងកាត់ការវ៉ាស់កម្ដៅ លាងដៃនឹងអាកុល ពាក់ម៉ាស់ ឬរបាំងការពារមុខរក្សាគម្លាត១ម៉ែត្រកន្លះ ភ្ញៀវត្រូវមាន១០នាក់ចុះ មានបំពាក់ឃ្យូអ កូត បុគ្គលិកបម្រើសេវាទទួលបានការចាក់វ៉ាក់សាំងគ្រប់គ្នា ភ្ញៀវត្រូវតែមានកាតចាក់វ៉ាក់សាំង ឬលិខិតបញ្ជាក់ ម្ចាស់អាជីវកម្មត្រូវបណ្តុះ បណ្តាលបុគ្គលិក ពីការអនុវត្តន៍ វិធានសុវត្ថិភាពនិងអនាម័យ និងត្រួតពិនិត្យតាមដានរាល់ភ្ញៀវមកកម្សាន្តអោយអនុវត្តន៍តាមការណែនាំពីវិធានសុវត្ថិភាពទេសចរណ៍ និងបំពាក់ស្លាកសញ្ញាបង្ហាញពីវិធានសុវត្ថិភាព ទេសចរណ៍ជាដើម ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល៕
អត្ថបទ៖ សោ និយមរ័ត្ន






-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


