ព័ត៌មានជាតិ
វត្តចំនួន២៥៦ទូទាំងខេត្តបន្ទាយមានជ័យ ទទួលបានទេយ្យវត្ថុពីរដ្ឋបាលខេត្ត
វត្តចំនួន២៥៦ ទូទាំងខេត្តបន្ទាយមានជ័យ បានទទួលទេយ្យវត្ថុពីរដ្ឋបាលខេត្តបន្ទាប់មានសេចក្តីណែនាំលេខ០១២/២១ ស.ណ.ន ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ នៅព្រឹក ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា ក្រោយសេចក្តីសម្រេចលេខ ៩៥ របស់រាជរដ្ឋាភិបាល ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ និងបន្ទាប់ពីសេចក្តីណែនាំលេខ០១២/២១ស.ណ.ន ស្តីពីការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ ចាប់ផ្តើមយកទេយ្យវត្ថុយកទៅប្រគេនដល់ព្រះសង្ឃចំនួន ២៥៦វត្ត ទូទាំងខេត្តបន្ទាយមានជ័យ ។

លោក អ៊ុំ រាត្រី បានបញ្ជាក់ឲ្យដឹងបន្តទៀតថា ការផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌរបស់រដ្ឋាភិបាលដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានយកទេយ្យវត្ថុយកទៅប្រគេនដល់ព្រះសង្ឃចំនួន២៥៦វត្ត ដើម្បីរួមចំណែកផ្គត់ផ្គង់ផ្នែកចង្ហាន់ដល់ព្រះសង្ឃគ្រប់ព្រះអង្គក្នុងឱកាសរដូវភ្ជុំនេះ។
ទេយ្យវត្ថុ និងបច្ច័យប្រគេនរួមមាន អង្ករ ១២០ គីឡូក្រាម, មី៥កេស, ទឹកស៊ីអ៊ីវ ៥យួរ, ទឹកត្រី ៥យួរ, ទឹកបរិសុទ្ធ ៥កេស, ត្រីខ១កេស, ខ្ទឹមស, អំបិល, ស្ករស, និងថវិកា ៣០០ដុល្លារបន្ថែមទៀត។

លោកបានបញ្ជាក់ឲ្យដងបន្តទៀតថា ទោះបីជាបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌត្រូវបានផ្អាក ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ.១៩ យ៉ាងណាក៏ដោយ រដ្ឋបាលខេត្តបន្ទាយមានជ័យបានដឹកនាំប្រជុំ និងរៀបចំផ្តល់ទេយ្យវត្ថុបែងចែក ឲ្យយកគ្រឿងបរិក្ខាទេយ្យវត្ថុ និងបច្ច័យទៅប្រគេនគ្រប់ទាំង២៥៦វត្ត លើ ៦៥ ឃុំ/សង្កាត់ តាមរយះក្រុមការងារចុះពង្រឹងតាមមូលដ្ឋាន មន្ទីរ អង្គភាព អាជ្ញាធរស្រុក/ក្រុង ដើម្បីរួមចំណែកផ្គត់ផ្គង់ដល់ចង្ហាន់ព្រះសង្ឃគ្រប់អង្គគ្រប់វត្តដោយធានា និងអនុវត្តន៍ទៅតាមវិធានសុខាភិបាល និងសេចក្តីសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ។

លោកបានបញ្ជាក់ឲ្យដឹងបន្តទៀតថា សម្រាប់វត្តមួយចំនួន ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យ ក្រៅពីជួបបញ្ហាខ្វះខាតចង្ហាន់ ក្នុងរដូវកាលការរាលដាលនៃជំងឺកូវីដ១៩ ហើយ ត្រូវបានរាជរដ្ឋាភិបាលសម្រេច ផ្អាកពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ រហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋ និងព្រះសង្ឃ កំពុងជួបបញ្ហាគ្រោះទឹកជំនន់ជន់លិច ដែលជាហេតុធ្វើឱ្យមានលំបាកកាន់តែច្រើន ៕
អត្ថបទ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?