Connect with us

ព័ត៌មានជាតិ

លោកអ៊ុំ រាត្រី ៖ បើម្ចាស់ទីតាំងណាមានចេតនាលាក់បាំងជនបរទេសខុសច្បាប់ត្រូវផាកពិន័យបន្ថែមពីលើទោសព្រហ្មទណ្ឌ

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ោយប៉ែត ៖ អភិបាល ខេត្តបន្ទាយមានជ័យ លោកអ៊ុំ រាត្រី បេីម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ ដែលមានចេតនាលាក់បាំង និងអនុញ្ញាត ឱ្យជនបរទេសដែលចូលមកព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវផាកពិន័យដោយមិនទាន់គិតដល់ទោសព្រហ្មទណ្ឌដែលបានកំណត់ក្នុងច្បាប់ជាធរមានឡើយ។

លោកបន្តថា ម្ចាស់ទីតាំងរស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំ មុននឹងអនុញ្ញាតឱ្យជនបរទេសស្នាក់នៅ ក្នុងទីតាំងស្ថិតក្រោមការទទួលខុសត្រូវរបស់ខ្លួន ត្រូវឱ្យជនបរទេសផ្តល់ឯកសារបញ្ជាក់អំពីសិទ្ធិស្នាក់នៅស្របច្បាប់ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រូវអនុញ្ញាតឱ្យជនបរទេសដែលចូលមកក្នុងព្រះរាជាណាចក្រកម្ពុជាដោយខុសច្បាប់ ស្នាក់នៅក្នុងទីតាំងរស់នៅប្រមូលផ្តុំដែលស្ថិតក្រោម ការទទួលខុសត្រូវរបស់ខ្លួនឡើយ។

ការថ្លែងដូចនេះ ក្នុងឱកាសប្រជុំផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ អនក្រ.បក ចុះថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ របស់រាជរដ្ឋាភិបាល កម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្តុំ ជូនដល់ម្ចាស់ទីតាំង សណ្ឋាគារ ផ្ទះសំណាក់ សហគ្រាស ដែលជាទីតាំង រស់នៅប្រមូលផ្តុំ ឬអ្នកគ្រប់គ្រងទីតាំងរស់នៅប្រមូលផ្តុំនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ ២០២៦ ។

សូមបញ្ជក់ថា តាមលោក គាត់ ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនបរទេសស្នាក់នៅក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែតមានចំនួន១២,២៤៩នាក់ ស្រី ៣,៦៩៤នាក់ ក្នុងនោះស្នាក់នៅរយៈពេលវែងមានចំនួន ៩,៤១១នាក់ ស្រី ២.៧៨២នាក់ ស្មើនិង ៦៩សញ្ជាតិ, ស្នាក់នៅរយៈពេលខ្លីចំនួន ២,៨៣៨នាក់ ស្រី ៩០២នាក់ ស្មើនិង ៤៥សញ្ជាតិ៕

ដោយ ៖ អពៅ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម