ព័ត៌មានជាតិ
ភូមិព្រៃចាន់ និងជោគជ័យនៅបន្ទាយមានជ័យគ្មានអ្វីកើតឡើងថ្មីគួរឱ្យបារម្ភ ដូចការផ្សាយបំភ្លៃឡើយ
«ស្ថានភាពនៅភូមិព្រៃចាន់ និងភូមិជោគជ័យ នៅពេលនេះ មិនមានអ្វីកើតឡើងថ្មីនោះទេ។» ។ នេះគឺជាការគូសបញ្ជាក់ពីស្ថានភាពវិវត្តថ្មីៗពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅសេចក្តីប្រកាសព័ត៌មានផ្សាយនាថ្ងៃទី២១ ខែវិច្ឆិកា នេះ បន្ទាប់ពីបាន កត់សម្គាល់ឃើញថា ថ្មី មានការយករូបថត និងវីដេអូចាស់ៗអំពីរាយបន្លាលួសនៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងរូបភាពពីកន្លែងផ្សេងៗដែលជាព័ត៌មានចាស់ និងពេលខ្លះជាព័ត៌មានមិនពិតទៅផ្សព្វផ្សាយនៅលើបណ្តាញសង្គម បង្កឱ្យ សាធារណជនមានការភាន់ច្រឡំ។

រដ្ឋបាលខេត្តបន្ទាយមានជ័យ អំពាវនាវដល់សាធារណជន និងអ្នកប្រើប្រាស់បណ្តាញសង្គមបញ្ឈប់ការយករូបភាព និងវីដេអូចាស់ៗ និងរូបភាពពីកន្លែងផ្សេងមកផ្សព្វផ្សាយឡើងវិញ និងបំភ្លៃ ថាជាហេតុការណ៍ថ្មីៗ ដែលកំពុងកើតមានឡើង និងកុំជឿ និងកុំចែកផ្សព្វផ្សាយបន្តនូវរូបថត រូបភាព វីដេអូ ឬព័ត៌មានចាស់ និងព័ត៌មានមិនពិត ដែលត្រូវបានបដិសេធរួចហើយ ដោយងាកមកតាមដាន និងទទួលយកតែព័ត៌មានពីប្រភពផ្លូវការ ដើម្បីបានព័ត៌មានពិត ត្រឹមត្រូវ និងកុំឱ្យមានការយល់ច្រឡំ។

សម្រាប់ស្ថានភាពវិវត្តថ្មីៗចុងក្រោយ គឺក្រុមវាស់វែងចម្រុះ កម្ពុជា-ថៃ បាននិងកំពុងបន្តចុះអនុវត្តការងារលើដីជាក់ស្តែងដោយប្រើប្រាស់ជ្រួន ដើម្បី ថតរូបភាពពីលើអាកាស បន្ទាប់មកភាគីទាំងពីរនឹងដំណើរការ ការងារបោះបង្គោលបណ្តោះអាសន្ននៅចន្លោះ បង្គោលព្រំដែនលេខ ៤២ ដល់ ៤៧ ស្ថិតក្នុងភូមិសាស្ត្រ ឃុំអូរបីជាន់ ស្រុកអូជ្រៅ ខេត្តបន្ទាយមានជ័យ របស់ប្រទេសកម្ពុជា និងខេត្តស្រះកែវ របស់ប្រទេសថៃ ដោយអនុវត្តការងារតាមស្មារតី បែបបទណែនាំ បច្ចេកទេស (Technical Instruction) ដែលភាគីទាំងពីរបានឯកភាពគ្នា។ នេះបើតាមរដ្ឋបាលខេត្តបន្ទាយមានជ័យ។

រដ្ឋបាលខេត្តបន្ទាយមានជ័យបន្ថែមថា ការចុះបោះបង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ៤២ និងលេខ៤៧ នេះ ធ្វើឡើងតាមស្មារតី នៃកិច្ចប្រជុំពិសេស គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

«ក្នុងពេលជាមួយគ្នានេះដែរ ភាគីទាំងពីរបានឯកភាពគ្នាថា ត្រូវចៀសវាងរាល់សកម្មភាពបង្កហេតុ ដែលអាចប៉ះពាល់ដល់ការងារ និងសមត្ថកិច្ច របស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) ជាពិសេសសកម្មភាពទាំងឡាយណា ដែលបង្កើនភាពតានតឹង ឬរំលោភលើមាត្រា ៥ នៃ MOU 2000។»។ នេះគឺជាការសង្កត់ធ្ងន់របស់រដ្ឋបាលខេត្តបន្ទាយមានជ័យដដែល។

សូមជម្រាបថា ភូមិព្រៃចាន់ និងភូមិជោគជ័យ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលមានពលរដ្ឋខ្មែររស់នៅជាង១ពាន់គ្រួសារ ស្មើនឹងជាង៣ពាន់នាក់ គឺចាប់ផ្ដើមមានភាពតានតឹងជាបន្តបន្ទាប់ ដែលបង្កឡើងដោយភាគីយោធាថៃ។ យោធាថៃ បានចូលមករាយបន្លាលួសព័ទ្ធផ្ទះពលរដ្ឋ នៅថ្ងៃទី១២ និង១៣ ខែសីហា បន្ទាប់មកប្រើអំពើហិង្សាលើពលរដ្ឋខ្មែរ ព្រះសង្ឃ កងកម្លាំងដែលមិនប្រដាប់អាវុធ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាលរាប់សិបនាក់ នៅក្នុងខែកញ្ញា។ បន្ទាប់មកក្រុមជ្រុលនិយមថៃ បានចាក់សម្លេងរំខានឮខ្លាំងៗរំខានដល់ការរស់នៅរបស់ពលរដ្ឋខ្មែរ និងនៅខែតុលា បានឈួសឆាយផ្ទះពលរដ្ឋខ្មែរ ។ នៅថ្ងៃទី១២ ខែវិច្ឆិកា នៅភូមិព្រៃចាន់ យោធាថៃ បានបាញ់សម្លាប់ពលរដ្ឋខ្មែរម្នាក់ឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង និងបណ្ដាលឱ្យពលរដ្ឋ៣នាក់ផ្សេងទៀតរងរបួសធ្ងន់ បង្កការភ័យខ្លាចគំរាមកំហែងដល់អាយុជីវិតពលរដ្ឋខ្មែរផ្សេង ដោយត្រូវបង្ខំឱ្យពលរដ្ឋជាង៧រយគ្រួសារចាកចេញពីផ្ទះ ភៀសទៅកាន់ជំរុំភៀសសឹកចម្ងាយ៨០គីឡូម៉ែត្រ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១១ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


