ព័ត៌មានជាតិ
តារាកំប្លែង ខ្ញុង ពុលដំបងយក្សប៊ិះស្លាប់ ដោយសារជោតាមគេ
នាអំឡុងពេលប៉ុន្មានថ្ងៃនេះ គេកត់សម្គាល់ឃើញថា កំពុងផ្ទុះការចាប់អារម្មណ៍និងល្បីរឿងបរិភោគដំបងយក្សជាមួយអំបិលម្ទេសដែលនាំឲ្យមានការចែករំលែកកាន់តែច្រើនឡើងនៅលើបណ្តាញសង្គម។
ដោយសារហេតុផលនេះហើយទើបមានប្រភពព័ត៌មាននិយាយថា តម្លៃដំបងយក្សលក់នៅលើទីផ្សារមានការឡើងថ្លៃពី១ម៉ឺនរៀលទៅ១៥០០០រៀលជាដើម។

យ៉ាងណាមិញព្រោះតែល្បីរឿងហូបដំបងយក្សនេះទើបធ្វើឲ្យតារាកំប្លែង ខ្ញុង ទ្រាំនៅស្ងៀមមិនបាន ក៏ទិញយកទៅសាកល្បងតាមគេតាមឯងដែរ។
លទ្ធផលបន្ទាប់ពីការសាកល្បងបរិភោគដំបងយក្សរួច អ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បានបង្ហាញអារម្មណ៍ក្តៅចិត្តថា នាងក្អួតប៊ិះនឹងស្លាប់ទៅហើយ ក្រោយហូបដំបងយក្ស ម្យ៉ាងទៀតពេលនេះក៏ឈឺព្រោះតែដំបងយក្សផងដែរ។

អ្នកនាង ខ្ញុង បានបញ្ជាក់ថា ជោតាមគ្នាដំបងយក្សឆ្ងាញ់ណាស់ ឆ្ងាញ់ណាស់ឯងក្អួតចង់ស្លាប់។ ធ្វើការហត់មិនឈឺ មកឈឺដោយសារហូបដំបងយក្ស គួរឲ្យខឹងណាស់ អ្នកណាថាឆ្ងាញ់ចេញមុខមក។
សូមជម្រាបថា ថ្មីៗនេះគេឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុកជាច្រើនកំពុងតាមដានរឿងញ៉ាំដើមដំបងយក្សជាមួយអំបិលម្ទេសបង្កការចាប់អារម្មណ៍គ្រប់គ្នា៕



អត្ថបទ៖ ចាន់រ៉ា
ចុចអាន៖ ពេទ្យបញ្ជាក់ច្បាស់ៗ ដើមដំបងយក្សអាចហូបបាន ប៉ុន្តែត្រូវប្រយ័ត្នពូជ ព្រោះ…
ចុចអាន៖ តើប្រទាលដែលកំពុងល្បីមានចំណុចពិសេសអ្វីខ្លះ បានជាគេនិយមយ៉ាងនេះ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


