KPT+
ពេទ្យបញ្ជាក់ច្បាស់ៗ ដើមដំបងយក្សអាចហូបបាន ប៉ុន្តែត្រូវប្រយ័ត្នពូជ ព្រោះ…
ជឿថា គ្នាយើងច្បាស់ជាឃើញអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កំពុងតាមដានរឿងញ៉ាំដើមដំបងយក្សជាមួយអំបិលម្ទេសប៉ុន្មានថ្ងៃកន្លងទៅនេះ។ ពិតណាស់នៅបរទេស ក៏គេមានមុខម្ហូបធ្វើពីដើម ឬផ្លែរបស់ដើមដំបងយក្សនេះដែរ ប៉ុន្តែមិនច្បាស់ថាពូជនៅបរទេស ដូចពូជដែលមាននៅស្រុកយើងឬយ៉ាងណា។ យ៉ាងណា អ្នកជំនាញព្រមានថាការញ៉ាំដើមដំបងយក្សប្រៀបដូចយើងញ៉ាំថ្នាំរុក្ខជាតិខ្មែរផ្ដេសផ្ដាស ដែលមិនដឹងពីកម្រិតជាតិពុលច្បាស់លាស់ អាចប៉ះពាល់សុខភាពបាន ឬអត់។

ទាក់ទងនឹងបញ្ហានេះ លោកវេជ្ជបណ្ឌិត ចាន់ ស៊ីណេត ឯកទេសជំងឺទូទៅបានឲ្យដឹងថា មុននឹងយើងជ្រើសរើសញ៉ាំដើមដំបងយក្ស យើងគួរមើលពូជវាជាមុន ប្រយ័ត្នញ៉ាំខុស ព្រោះដើមដំបងយក្សខ្លះគេយកទៅតែសម្រាប់ធ្វើជាថ្នាំសម្លាប់សត្វល្អិត និងខ្លះទៀតគេយកទៅផលិតធ្វើជាប្រេងឥន្ធនៈ។
លោកបន្តថា បើយើងញ៉ាំច្រើនជ្រុល អាចធ្វើឲ្យពុលដល់កោសិកាថ្លើម ព្រោះយើងមិនដឹងពីបរិមាណ និងសមាសធាតុពុលច្រើន ឬតិចនោះទេ និងអាចឈានដល់ការខូចថ្លើមក៏មាន។ យកល្អ មុនជ្រើសរើសញ៉ាំដើមដំបងយក្ស យើងគួរពិនិត្យឲ្យបានល្អិតល្អន់ ថាពូជណាអាចញ៉ាំបាន ដើម្បីកុំឲ្យមានគ្រោះថ្នាក់ដល់សុខភាព។

ដើមដំបងយក្ស មានច្រើនប្រភេទ ហើយជាទូទៅ ខ្មែរយើងចូលចិត្តដាំនៅខាងក្រៅរបងទ្វារផ្ទះ ពិសេសអ្នកនៅតាមទីរួមខេត្ត។ ពូជដំបងយក្សខ្លះអាចញ៉ាំបានបន្ទាប់ពីយើងយកបន្លាចេញអស់ ប៉ុន្តែពូជដើមដំបងយក្សខ្លះទៀតមិនអាចញ៉ាំឆៅបានទេ ព្រោះមានផ្ទុក oxalic acid អាចធ្វើឲ្យយើងរមាស់បំពង់ក ខណៈប្រភេទដើមដំបងយក្សខ្លះទៀត គេញ៉ាំតែផ្លែវាតែប៉ុណ្ណោះ៕
អត្ថបទផ្ដល់សិទ្ធិ៖ Hello គ្រូពេទ្យ
ចុចអាន៖ មីកញ្ចប់ ញ៉ាំឆៅច្រើនពេក អាចបង្កហានិភ័យសុខភាពខ្លាំង តែយើងអាចញ៉ាំបានតាមវិធីនេះ
ចុចអាន៖ តើប្រទាលដែលកំពុងល្បីមានចំណុចពិសេសអ្វីខ្លះ បានជាគេនិយមយ៉ាងនេះ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៣ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


