ព័ត៌មានជាតិ
បុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌនគរបាល តាំងពីថ្ងៃទី១០ មិថុនា ឆ្នាំ២០២០មកម្លេះ
ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១នេះ បានចេញសេចក្ដីបំភ្លឺ ពាក់ព័ន្ធនឹងបុគ្កលឈ្មោះ កែវ រដ្ឋវិទ្យា ដែលបានខំមិន និងផុសព័ត៌មានមិនពិត នៅលើបណ្តាញសង្គមហ្វេសបុក ធ្វើឲ្យសាធារណជនមានការយល់ច្រឡំ។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានទំនាស់ និងបង្កបញ្ហានៅអធិការដ្ឋាន នគរបាលខណ្ឌមានជ័យ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានយកមកអនុវត្ដវិន័យនៅការិយាល័យបុគ្គលិក ហើយបានផ្ទេរភារកិច្ចមកបម្រើការងារ នៅការិយាល័យប្រឆាំងគ្រឿងញៀន នៅខែមីនា ឆ្នាំ២០១៩។
រហូតដល់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ ឈ្មោះ កែវ រដ្ឋវិទ្យា បានទៅធ្វើសកម្មភាពបាញ់បោះសេរី បណ្តាលឲ្យត្រូវមនុស្សម្នាក់រងរបួសធ្ងន់នៅផ្សារសូរិយាម៉ល ដោយគ្មានបទបញ្ជាពីអង្គភាពឡើយ។ បន្ទាប់មកបុគ្គលនេះ បានរត់គេច ទៅលាក់ខ្លួននៅខេត្ដកំពត រហូតដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានធ្វើការចាប់ខ្លួនយកមកអនុវត្ដតាមនីតិវិធី និងបញ្ជូនទៅតុលាការ ដែលមានដីកាបង្គាប់ឲ្យឃុំខ្លួនលេខ ៥២៧២ ដ.ឃ.ដ ចុះថ្ងៃទី១ ខែឧសភា ឆ្នាំ២០២០ របស់សាលាដំបូងរាជធានីភ្នំពេញ។
ដោយមានកំហុសធ្ងន់ធ្ងរ ឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌ មន្ដ្រីនគរបាលជាតិ តាមប្រកាសលេខ ២៧០៦ ប្រក ចុះថ្ងៃទី ១០ ខែ មិថុនា ឆ្នាំ២០២០ ។
អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា បុគ្គលឈ្មោះ កែវ រដ្ឋវិទ្យា ត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌតាំងពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ តែបុគ្គលនេះនៅតែផុសផ្សព្វផ្សាយព័ត៌មានមិនពិត ល្មើសច្បាប់ និងបានលួចក្លែងបន្លំ ធ្វើកាតក្លែងក្លាយរបស់នគរបាលជាតិ សម្រាប់ប្រើប្រាស់ក្នុងគោលបំណងអាក្រក់អ្វីមួយ ពេលនេះសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែស្វែងរកបុគ្គលរូបនេះ ដើម្បីយកមកអនុវត្តតាមនីតិវិធីច្បាប់៕




-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


