ព័ត៌មានជាតិ
ថ្ងៃចុងបញ្ចប់នៃពិធីបុណ្យភ្ជុំបិណ្ឌ បុរសម្នាក់ លើកធុងបាសទាក់ខ្សែភ្លើងឆក់ប្រកាច់ស្ដូកស្ដឹងស្លាប់ភ្លាមៗ
បាត់ដំបង ៖ យុវជនម្នាក់ បានលើកធុងបាសដើម្បីចាក់ស្តាប់កម្សាន្ត ក្នុងគ្រួសារស្រាប់តែ ទាក់នឹងខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នេះបើតាមសំដីរបស់យុវជនជាអ្នកជិតខាងរាប់អានជិតស្និទ្ធបានរៀបរាប់ប្រាប់។
អ្នកជិតខាងដដែលបានបន្តថា មុនកើតហេតុយុវជនរងគ្រោះបានដើរលេងបន្តិចបន្តួចជាមួយគ្នានៅថ្ងៃចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌក្រោយត្រឡប់មកផ្ទះវិញ ជនរងគ្រោះបានលើកធុងបាសដើម្បីចាក់ស្តាប់កម្សាន្តក្នុងក្រុមគ្រួសារនៅវេលាម៉ោង៧យប់ ថ្ងៃទី០៧តុលានៅនឹងផ្ទះរបស់ខ្លួនស្ថិតក្នុងភូមិក្រាំងស្វាត ឃុំឆ្នាល់មាន់ ស្រុកគាស់ក្រឡ ក៏ស្រាប់តែជួបនិងគ្រោះថ្នាក់ដល់ជីវិតតែម្តង។

លោកប៉ាង ហៀង អធិការស្រុកគាស់ក្រឡបានឲ្យដឹងថា គ្រោះថ្នាក់ខាងលើនេះ បានកើតឡើងទៅលើយុវជនរងគ្រោះឈ្មោះចាន់ ភាព អាយុ២០ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ។ លោកបន្តថាហេតុការណ៍នេះ បានកើតឡើង ខណៈដែលយុវជនចាន់ ភាព ខ្វះការប្រុងប្រយ័ត្នលើកធុងបាសបម្រុងចាក់ស្ដាប់ស្របជាមួយធុងបាសជាប់ខ្សែហ្វ្រីភ្លើងផង ក៏ទាក់ជើងបណ្ដាលឲ្យឆក់ស្លាប់តែម្ដង។
អ្នកស្រីជៀម ពូក ជាម្តាយបង្កើតជនរងគ្រោះបានប្រាប់សមត្ថកិច្ចថា កូនប្រុសគាត់បានលើកធុងបាសចេញពីផ្ទះបាយ ដើម្បីចាក់ស្តាប់ក្នុងគ្រួសារ ហើយធុងបាសនោះមានឌុយភ្លើងដោតជាប់ហ្វ្រីភ្លើងជាស្រេចពេលលើកចេញមកក៏ទាក់ជើង ទាក់ជើងស្របពេលហ្វ្រីដោតភ្លើងមិនមានគម្របផងទើបបណ្ដាលឲ្យឆក់ប្រកាច់ស្ដូកស្ដឹងភ្លាមៗតែម្ដង។
គាត់បានបន្តថា ពេលកើតហេតុភ្លាមៗគាត់និងក្រុមគ្រួសារបានព្យាយាមដឹកកូនតាមគោយន្តកន្ត្រៃទៅកាន់មណ្ឌលសុខភាព តែគ្រួពេទ្យប្រាប់ថា ជនរងគ្រោះបានស្លាប់ហើយរួចហើយរួចក៏ដឹកត្រឡប់មកផ្ទះវិញតែម្ដងរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


