សន្តិសុខសង្គម
សន្តិសុខម្នាក់ ខណៈកំពុងឈរហាលខោអាវ ត្រូវខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ មុខបន្ទប់ជួល
បុរសជាសន្តិសុខម្នាក់ ខណៈពេលកំពុងឈរហាលខោអាវដែលទើបបោកគក់រួច ត្រូវបានខ្សែភ្លើងឆក់ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ មុខបន្ទប់ជួល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ និង ០០ នាទីទៀបភ្លឺ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ ២០២៥ ស្ថិតនៅភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្ដាល។


តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា រាល់ដងនៅពេលជនរងគ្រោះមកពីធ្វើការវិញ តែងតែបោកសម្លៀកបំពាក់រួចទើបទៅសម្រាក ដោយសារគាត់ជាសន្តិសុខយាមពេលយប់ ដូច្នេះហើយទើបឆ្លៀតពេលបោកសម្លៀកបំពាក់។

ប្រភពដដែលបន្តថា ហើយនៅវេលាម៉ោងប្រមាណ ៥ និង ០០ នាទី ទៀបភ្លឺ ថ្ងៃទី ៤ កញ្ញា គាត់កំពុងតែរៀបចំបើកតូបលក់ដូរ ពេលនោះក៏មានអ្នកស្នាក់នៅផ្ទះជួលក្បែរនោះមកប្រាប់ថា ជនរងគ្រោះឆក់ខ្សែភ្លើងស្លាប់បាត់ហើយ រួចគាត់ក៏រត់ទៅមើល និងបិទកុងទ័រភ្លើង។ ភ្លាមៗ នោះ អ្នកនៅក្បែរខាងបានព្យាយាមជួយសង្គ្រោះ និងទាក់ទងហៅរថយន្តរបស់មន្ទីរពេទ្យមកជួយ តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ គាត់ក៏បានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋានឲ្យ ចុះមកអន្តរាគមន៍នៅនឹងទីតាំងកើតហេតុភ្លាមៗ។
បើតាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ញ៉េប វាស្នា ភេទប្រុស អាយុ ៣៣ ឆ្នាំ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលភូមិ-ឃុំកើតហេតុខាងលើ មានស្រុកកំណើតនៅភូមិឃ្លៃ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
ក្រោយពេលពិនិត្យរួច សមត្ថកិច្ចជំនាញ និងក្រុមគ្រូពេទ្យ បានសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គិសនី។ ចំណែកសពត្រូវបានប្រគល់ជូនសាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


