សន្តិសុខសង្គម
ស្លាប់ពីរនាក់ ដោយសារលេងទូរស័ព្ទពេលកំពុងសាកថ្ម
បុរសជាជនជាតិវៀតណាមពីរនាក់ត្រូវបានចរន្ដអគ្គិសនីឆក់ស្លាប់ភ្លាមៗ ខណៈពួកគេកំពុងចុចទូរស័ព្ទលេងពេលកំពុងសាកថ្ម និងមានភ្លៀងសើមចូលក្នុងផ្ទះ។ ករណីឆ្លងចរន្ដរហូតផ្ដាច់ជីវិតបុរសជនជាតិវៀតណាមពីរនាក់នេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមរបាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ គូ សុភារិទ្ធ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ (ម្ចាស់ផ្ទះ) ស្នាក់នៅកន្លែងកើតហេតុ។ ឈ្មោះ យឿង ពៅ (ហៅ អ៊ុក) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិដើមចាន់១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
តាមរបាយការណ៍បន្ថែមថា មុនពេលកើតហេតុវេលាម៉ោងប្រហែល ១៦និង៥០នាទី ឈ្មោះ យឿង ពៅ បានមកអង្គុយលេងនៅផ្ទះឈ្មោះ គូ សុភារិទ្ធ ជជែកគ្នាលេងពីរឿងបបួលគ្នាចូលលុយទិញនុយទុកទៅស្ទូចត្រី ដោយនិយាយគ្នាបណ្តើរសាកថ្មទូរស័ព្ទនឹងរ៉ូឡូខ្សែភ្លើង និងចុចលេងម្នាក់មួយបណ្តើរក្នុងពេលមេឃភ្លៀងរលឹមស្រិចៗសើមចូលក្នុងផ្ទះ។ ប្រភពបន្ថែមថា បន្តិចក្រោយមកប្រពន្ធរបស់ គូ សុភារិទ្ធ (ម្ចាស់ផ្ទះ) ដែលកំពុងដាំបាយនៅខាងក្រោយបានឃើញជនរងគ្រោះទាំងពីរនាក់ប្រកាច់ចូលគ្នា ដោយជើងរបស់ឈ្មោះ យឿង ពៅ នៅជាប់ជាមួយរ៉ូឡូខ្សែភ្លើង។ ភ្លាមនោះប្រពន្ធម្ចាស់ផ្ទះក៏បានយកអំបោសជ័រមកវាយរ៉ូឡូខ្សែភ្លើងចេញ រួចក៏ស្រែកហៅអ្នកជិតខាងឲ្យមកជួយ ប៉ុន្តែជនរងគ្រោះទាំងពីរបានស្លាប់បាត់ទៅហើយ។
តាមការពិនិត្យរបស់មន្ត្រីការិយាល័យបច្ចេកទេស និងតាមការពិនិត្យរបស់ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យរាជធានីភ្នំពេញ បានបញ្ជាក់ថា ជនរងគ្រោះទាំងពីរនាក់ស្លាប់ដោយសារ ឆក់ចរន្តអគ្គីសនី។ សពជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


